• 2023-09-05 09:25:21
  • ផលិតផលថ្មី

ឈីប​ដែល​បំពាក់​លើ​កំពូលស្មាតហ្វូន Huawei ស៊េរីថ្មី បង្ហាញ​ពីសករាជ​ឈីបរបស់ចិន

  • 2023-09-05 09:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចកវិទ្យាយក្ស២​របស់ចិនគឺក្រុមហ៊ុន Huawei Technologies និង​ក្រុមហ៊ុនឈីប SMIC បាន​សម្រេច​នូវការផលិត​បន្ទះឈីប​ដ៏ខ្លាំង 7-nanometer ដែល​បាន​បំពាក់​លើ​ស្មាតហ្វូន​ស៊េរីថ្មី​ Huawei Mate 60 Pro។

កំពូលស្មាតហ្វូន​នេះ ត្រូវបានចេញលក់​កាលពីសប្តាហ៍មុន ដោយ​វា​បំពាក់​ឈីប Kirin 9000s ដែល​ផលិតផ្ទាល់​នៅក្នុងប្រទេសចិន ដោយ​ក្រុមហ៊ុន SMIC។ អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នូវសមត្ថភាព​របស់ឈីបនេះ គឺ​អាចឱ្យស្មាតហ្វូន​ ខល​តាម​ប្រព័ន្ធផ្កាយរណប ឬសេនស័រ​ហៅថា BDS Satellite Calling and Message។

ឈីបនេះ គឺ​ជាបច្ចេកវិទ្យា 7nm ជំនាន់ក្រោយបំផុត​របស់ SMIC ហើយ​បាន​បញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាល​ចិន ​កំពុងត្រួសត្រាយផ្លូវ​ ដើម្បី​បង្កើត​ប្រព័ន្ធអេកូឈីបក្នុងស្រុក។

សូមជម្រាប​ថា ចិន​បាន​ចាប់ផ្តើម​ដំណើរការ​មូលនិធិ​វិនិយោគ​មួយដើម្បីបង្កើន​ទឹកប្រាក់ឱ្យបានដល់ ៤០ពាន់លានដុល្លារ សម្រាប់​អភិវឌ្ឍ​ក្នុង​ឧស្សាហកម្មឈីប៕ មូលនិធិនេះ គឺ​មានទំហំ​ទឹកប្រាក់​ច្រើនបំផុត​ សម្រាប់​បច្ចេកវិទ្យាឈីប​របស់ចិន បន្ទាប់ពី​ទទួលរងទណ្ឌកម្មឈីប​ពី​សហរដ្ឋអាមេរិក នាពេល​កន្លងមក៕

អត្ថបទ៖ សំភី

មតិយោបល់