• 2023-09-01 02:38:30
  • ផលិតផលថ្មី

Samsung Galaxy S24 Ultra នឹងមានទំហំផ្ទុកដល់ 2TB?

  • 2023-09-01 02:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung គ្រោង​នឹង​បញ្ចេញ​កំពូលស្មាតហ្វូន Galaxy S24 Ultra នៅអំឡុង​ដើមឆ្នាំ​២០២៤។ តែយ៉ាងណាមិញ កន្លងមក​មាន​ព័ត៌មាន​លេចធ្លាយ​អំពី Spec របស់​ស្មាតហ្វូន​មួយនេះ។

តាម​ប្រភព​ព័ត៌មាន​មួយចំនួន​លាតត្រដាងថា Samsung Galaxy S24 Ultra នឹង​បំពាក់​ឈីប Snapdragon 8 Gen 3 SoC នៅគ្រប់ទីផ្សារ​ទាំងអស់ ដោយខុសពី S24 និង S24+ ដែល​នឹង​បំពាក់​ឈីប Exynos 2400 Soc នៅក្នុង​ទីផ្សារ​មួយចំនួន។

ស្មាតហ្វូន S24 Ultra ​ត្រូវបានគេលើកឡើងថា​អាច​នឹង​បំពាក់​ RAM 12G ទំហំផ្ទុក 256GB និង​ជម្រើស RAM 8GB ទំហំផ្ទុក 128GB។ ប៉ុន្តែ​មាន​ប្រភព​ផ្សេងទៀត​អះអាងថា វា​នឹង​បំពាក់​ RAM ធំជាងនេះ ហើយ​មានទំហំផ្ទុកដល់ 2TB ឯណោះ៕

អត្ថបទ៖ សំភី

មតិយោបល់