• 2023-08-31 03:11:03
  • ផលិតផលថ្មី

Hyundai Sonata 2024 កែរាងថ្មីបែប​អនាគត មកជាមួយ​ជម្រើសម៉ាស៊ីន៣

  • 2023-08-31 03:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​រថយន្ត​​ Sonata ជំនាន់ទី៨ ស៊េរីឆ្នាំ​២០២៤ ដែល​ផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំងស្រុង។ យ៉ាងណាមិញ ក្រុមហ៊ុន​មិនទាន់​បានទម្លាយ​តម្លៃរថយន្តថ្មីនេះនៅឡើយទេ។

រូបរាង​របស់​រថយន្ត​ Hyundai Sonata 2024 ធ្វើជារាងស្ព័រ​និង​បែបអនាគត ដោយផ្នែក​ខាងមុខ​រំលេច​ដោយប៉ាណាដ៏ធំ និង​អំពូលឆ្នូតវែង​ Light Bar ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​របស់ Hyundai តែម្តង។ ឯផ្នែក​ខាងក្រោយ​គឺ​មាន​បំពង់ស៊ឺមុំាង៤ និង​ចង្កៀង​ Light Bar ផងដែរ។ ថ្វីត្បិតតែ​វា​ជាប្រភេទ​ស៊ីដេន ប៉ុន្តែវាបំពាក់​យ៉ាន់កង់​ alloy ទំហំ ១៩អ៊ីញ​ឯណោះ។

ចំណែក​ផ្នែកកាប៊ីន គឺ​បំពាក់​កុងទ័រ​ឌីជីថល​ទំហំ ១២,៣អ៊ីញ និង​ប្រព័ន្ធកម្សាន្ត​ថាច់ស្គ្រីន ១២,៣អ៊ីញ អាច​ភ្ជាប់ Apple CarPlay និង Android Auto។ ជាមួយគ្នា​នេះ អតិថិជន​ក៏អាចស្វែងរកបន្ថែម​នូវ​អេក្រង់​ Head up display ទំហំ ១២អ៊ីញ និង​ speaker Bose ១២គ្រាប់ផងដែរ។

Hyundai Sonata 2024 ផ្តល់​នូវ​ជម្រើស​ម៉ាស៊ីន៣ រួមមាន៖

១. ម៉ាស៊ីន​ចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ១៩១សេះ

២. ម៉ាស៊ីនទាក់បូ ២,៥លីត្រ ផលិតបាន​កម្លាំង ២៩០សេះ

៣. ម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៩២សេះ៕

អត្ថបទ៖ សំភី

មតិយោបល់