- 2023-08-23 02:59:33
- ផលិតផលថ្មី
ម៉ាស៊ីនរបស់ភីកអាប់ Chevrolet Colorado 2024 ត្រូវបានប្តូរឈ្មោះថ្មី
- 2023-08-23 02:59:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាស៊ីនរបស់ភីកអាប់ Chevrolet Colorado 2024 ត្រូវបានប្តូរឈ្មោះថ្មី
ចន្លោះមិនឃើញ
រថយន្តភីកអាប់ Chevrolet Colorado 2024 បន្តរក្សារូបរាងដដែលដូចស៊េរីឆ្នាំមុនដែរ ប៉ុន្តែសម្រាប់ស៊េរីថ្មីនេះ គឺបានបោះបង់ចោលជម្រើសម៉ាស៊ីនមួយ និងត្រូវបានផ្លាស់ប្តូរឈ្មោះម៉ាស៊ីនថ្មីទៀតផង។
គួររំលឹកថា Chevrolet Colorado 2023 មានជម្រើសម៉ាស៊ីន៣ គឺ៖
១. ម៉ាស៊ីន Turbo ចំណុះ ២,៧លីត្រ ផលិតបានកម្លាំង ២៣៧សេះ និងកម្លាំងរមួល ៣៥២ញូតុនម៉ែត្រ។
២. ម៉ាស៊ីន Turbo Plus ចំណុះ ២,៧លីត្រ ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៣០ញូតុនម៉ែត្រ។
៣. ម៉ាស៊ីន Turbo High ចំណុះ ២,៧លីត្រ ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៨៣ញូតុនម៉ែត្រ។
យ៉ាងណាមិញសម្រាប់ភីកអាប់ Colorado 2024 ថ្មីនេះវិញ គឺបានបោះបង់ចោលម៉ាស៊ីន Turbo Plus ហើយ ដោយទុកតែម៉ាស៊ីន Turbo និង Turbo High ប៉ុណ្ណោះជាមួយកម្លាំងដដែល។ ជាងនេះទៀតសោត ម៉ាស៊ីន Turbo High ក៏ត្រូវបានប្តូរឈ្មោះថ្មីដែរ ទៅជាម៉ាស៊ីន TurboMax វិញ។
ការអាប់ដេតថ្មីមួយទៀត គឺរថយន្តស៊េរីថ្មីនេះ នឹងមានតែជម្រើសបំពាក់អេក្រង់ថាច់ស្គ្រីន ទំហំ ១១អ៊ីញប៉ុណ្ណោះសម្រាប់គ្រប់ option ទាំងអស់ ខុសពីស៊េរីមុន ដែលមានជម្រើសពី ៨ ទៅ ១១អ៊ីញ៕