/Week-(13)/64dda37c8d7f4_1692246900_medium.jpg)
- 2023-08-17 04:38:23
- ព័ត៌មាន
ច្បាប់ថ្មីរបស់ EU! រាល់ចម្ងាយផ្លូវ ៦០គីឡូម៉ែត្រ ត្រូវតែមានចំណតសាកភ្លើងសម្រាប់រថយន្តអគ្គិសនី
- 2023-08-17 04:38:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ថ្មីរបស់ EU! រាល់ចម្ងាយផ្លូវ ៦០គីឡូម៉ែត្រ ត្រូវតែមានចំណតសាកភ្លើងសម្រាប់រថយន្តអគ្គិសនី
ចន្លោះមិនឃើញ
ថ្មីៗនេះ សហភាពអឺរ៉ុប បានចេញច្បាប់ថ្មីដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យរថយន្តអគ្គិសនីនៅក្នុងតំបន់។ ក្នុងនោះចំណុចដ៏សំខាន់បំផុតគឺចាប់ពីឆ្នាំ២០២៥តទៅ តម្រូវឱ្យគ្រប់ផ្លូវល្បឿនលឿនត្រូវមានចំណតសាកភ្លើង ហើយគ្រប់បណ្តាញផ្លូវដែលតភ្ជាប់ប្រទេសអឺរ៉ុបទាំងអស់ ត្រូវតែមានចំណតសាកភ្លើងលឿន នៅរាល់ចម្ងាយ ៦០គីឡូម៉ែត្រ។
ជាមួយគ្នានេះ រាល់ចំណតសាកភ្លើងទាំងនេះ ត្រូវតែប្រើប្រព័ន្ធបង់ប្រាក់មួយ (មិនប្រើក្រដាសប្រាក់) ហើយអ្នកផ្គត់ផ្គង់ចំណតសាកភ្លើង ត្រូវតែបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់អំពីតម្លៃ និងលក្ខខណ្ឌនៃការសាកភ្លើង ដើម្បីចៀសវាងបញ្ហាណាមួយសម្រាប់អ្នកប្រើប្រាស់នៅពេលមកដល់។
បើតាមច្បាប់ថ្មីរបស់ EU នេះ គ្រប់ចំណតសាកភ្លើង ត្រូវផ្តល់ថាមពលឱ្យបានយ៉ាងហោចណាស់ ១៥០គីឡូវ៉ាត់ ហើយចំណតសាកភ្លើងនៅតាមផ្លូវសំខាន់ៗដែលតភ្ជាប់គ្នាក្នុងប្រទេសអឺរ៉ុបនោះគឺត្រូវផ្តល់ថាមពលយ៉ាងហោច ៤០០គីឡូវ៉ាត់ ដើម្បីសាកបានលឿន កាត់បន្ថយពេលវេលា និងការធ្វើដំណើរផ្លូវឆ្ងាយបានស្រួលជាងមុន ជាពិសេសគឺដើម្បីជំរុញឱ្យមនុស្សកាន់តែច្រើនទិញរថយន្តអគ្គិសនី។
បន្ថែមលើសនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្តមិនបញ្ចេញផ្សែងថែមទៀតនោះ ច្បាប់ថ្មីរបស់ EU ក៏បានជំុរុញ ឱ្យបង្កើតស្ថានីយអ៊ីដ្រូសែនផងដែរ ដែលតម្រូវឱ្យមាននៅតំបន់ប្រជុំជន និងរាល់ ២០០គីឡូម៉ែត្រតាមផ្លូវសំខាន់ៗ ចាប់ពីឆ្នាំ២០៣០តទៅផងដែរ៕