- 2023-08-15 04:19:08
- ផលិតផលថ្មី
Mazda ចិញ្ចឹមចិត្តបន្តរក្សាផលិតរថយន្តប្រើម៉ាស៊ូត បន្ទាប់ពីរថយន្តអគ្គិសនីមួយត្រូវអស់ជីវិតហើយ
- 2023-08-15 04:19:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mazda ចិញ្ចឹមចិត្តបន្តរក្សាផលិតរថយន្តប្រើម៉ាស៊ូត បន្ទាប់ពីរថយន្តអគ្គិសនីមួយត្រូវអស់ជីវិតហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mazda ទើបតែបានបញ្ចេញរថយន្តថ្មីរបស់ខ្លួនគឺម៉ូឌែល CX-90 មកជាមួយជម្រើសប្រើម៉ាស៊ូត បើទោះបីជាប្រភេទម៉ាស៊ីននេះ បាននឹងកំពុងបាត់ចេញពីពពួក SUV បន្តិចម្តងក៏ដោយ។ Mazda អះអាងថា នៅតែបន្តការរក្សារថយន្តប្រើម៉ាស៊ីនម៉ាស៊ូតដល់ពេលអនាគតដរាបណា អតិថិជននៅតែមានតម្រូវការ។
លោក Mitsuru Wakiie អ្នកគ្រប់គ្រងកម្មវិធីរថយន្ត Mazda CX-90 បាននិយាយថា «ប្រសិនបើអតិថិជន ចង់បានរថយន្តម៉ាស៊ូត នាពេលខាងមុខយូរទៀត យើងក៏នឹងធ្វើគ្រប់យ៉ាងដើម្បីបំពេញតាមច្បាប់ស្តីពីការបញ្ចេញផ្សែង ដែលយើងអាចបន្តផ្តល់ជម្រើសម៉ាស៊ីននេះ»។
លោកបន្តថា តម្រូវការរថយន្តម៉ាស៊ូតគឺពិតជាចុះខ្សោយខ្លាំងណាស់នាពេលបច្ចុប្បន្ន ដូច្នេះតម្រូវការសម្រាប់ម៉ាស៊ីនម៉ាស៊ូតនឹងមិនពង្រីកនោះទេ ប៉ុន្តែនឹងផលិតសម្រាប់តាមទីផ្សារដូចជានៅជប៉ុន និងអូស្រ្តាលីជាដើម។
គួររំលឹកថា Mazda បានដកជម្រើសប្រើម៉ាស៊ីនម៉ាស៊ូតចេញពីរថយន្ត Mazda 6 ក្នុងឆ្នាំ២០១៩ និង CX-3 ក្នុងឆ្នាំ២០២០ ដោយសារធ្លាក់ចុះការលក់។ យ៉ាងណាមិញសម្រាប់ជប៉ុន គឺអតិថិជននៅតែអាចមានជម្រើសទិញរថយន្តប្រើម៉ាស៊ូត ដែលរួមមានដូចជា Mazda 2, Mazda 3, Mazda 6, CX-3, CX-30, CX-5 និង CX-8។
គួរកត់សម្គាល់ដែរថា កាលពីខែកក្កដាកន្លងទៅ Mazda បានសម្រាប់បញ្ចប់ជីវិតរថយន្តអគ្គិសនីរបស់ខ្លួនមួយម៉ូឌែលគឺ MX-30 លើទឹកដីអាមេរិក ដោយសារតែមានតម្រូវការតិចតួចស្តួចស្តើងបំផុត។ រថយន្តនេះ មិនទទួលជោគជ័យនោះទេ បើទោះជាមានតម្លៃសមរម្យក៏ដោយ ព្រោះតែទំហំអាគុយរបស់វាតូចត្រឹមតែ ៣៥,៥គីឡូវ៉ាត់ម៉ោង ធ្វើដំណើរបានចម្ងាយតែ ១៦១គីឡូម៉ែត្រតែប៉ុណ្ណោះ៕