- 2023-08-14 04:36:05
- ផលិតផលថ្មី
Toyota ដាក់តាំងបង្ហាញ Corolla Cross ប្រើចំហេះអ៊ីដ្រូសែន ក្រោយស្ងាត់ជាងកន្លះឆ្នាំ
- 2023-08-14 04:36:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ដាក់តាំងបង្ហាញ Corolla Cross ប្រើចំហេះអ៊ីដ្រូសែន ក្រោយស្ងាត់ជាងកន្លះឆ្នាំ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានដាក់តាំងរថយន្ត Corolla Cross H2 ដែលប្រើចំហេះអ៊ីដ្រូសែន ក្នុងពិព័រណ៌យានយន្ត GAIKINDO Indonesia Auto Show (GIIAS) 2023 ធ្វើឡើងពីថ្ងៃទី១០ ដល់ ២០ ខែសីហា ឆ្នាំ២០២៣។
យ៉ាងណាមិញ រថយន្ត Corolla Cross H2 នេះ គឺស្ថិតនៅជា Concept នៅឡើយទេ ហើយទើបតែបង្ហាញខ្លួនឡើងវិញ បន្ទាប់ពី Toyota បានប្រកាសពីការធ្វើតេស្តរថយន្តនេះ កាលពីខែធ្នូ ឆ្នាំ២០២២មកម្ល៉េះ។
បើតាមការបញ្ជាក់របស់ Toyota នាពេលនោះ ឱ្យដឹងថា Corolla Cross H2 ប្រើម៉ាស៊ីនចំហេះក្នុង Turbo ចំណុះ ១,៦លីត្រ ស៊ីឡាំង៣ ដែលវាដំណើការដោយដុតអ៊ីដ្រូសែនក្នុងស៊ីឡាំងនីមួយៗរបស់វា ជំនួសសាំង តាមរយៈប្រព័ន្ធប៊ិចអ៊ីដ្រូសែន ដែលបូមចេញពីធុងអ៊ីដ្រូសែនរបស់រថយន្ត។
គួរដឹងដែរថា Toyota កំពុងស្វែងរកជម្រើសថាមពលផ្សេងពីរថយន្តអគ្គិសនី ជាពិសេសក្រុមហ៊ុននេះកំពុងផ្តោតទៅលើការប្រើអ៊ីដ្រូសែន ដោយជឿជាក់ថា វាក៏ជួយកាត់បន្ថយការបញ្ចេញផ្សែងបានច្រើនផងដែរ៕