• 2023-08-11 08:41:47
  • ព័ត៌មាន

ស្អាតហើយពូកែទៀត! បង្កើតកម្មវិធី App ក្នុងទូរស័ព្ទដៃ សម្រាប់ជួយព្យាបាលអ្នកជំងឺផ្លូវចិត្ត

  • 2023-08-11 08:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង Kanpassorn Suriyasangpetch គឺជាគ្រូពេទ្យទាហាន ដែលបានប្រែក្លាយទៅជាសហគ្រិនផ្នែកបច្ចេកវិទ្យា។ នាងគឺជា CEO និងជាសហស្ថាបនិកនៃក្រុមហ៊ុន OOCA ដែលជា platform មួយសម្រាប់ការហៅជាវីដេអូខល ដើម្បីជួយមនុស្សដែលបានឆ្លងកាត់ការមាក់ងាយ និងជួយភ្ជាប់ទំនាក់ទំនងជាមួយគ្រូពេទ្យផ្នែកបញ្ហាផ្លូវចិត្ត និងអ្នកចិត្តសាស្រ្តតាមរយៈការហៅជាវីដេអូខលតាមអ៊ីនធឺណិត។

OOCA ជាកម្មវិធី App ទូរស័ព្ទ ដំបូងគេដែលផ្តោតលើកម្មវិធីសុខភាពផ្លូវចិត្តសម្រាប់ប្រជាជននៅក្នុងប្រទេសថៃ។ ជាមួយនឹងអ្នកប្រើប្រាស់ច្រើនជាង 90,000 នាក់នៅលើ platformនេះ OOCA បានចុះហត្ថលេខាលើ MOU ជាមួយក្រសួងសុខាភិបាលសាធារណៈ នាយកដ្ឋានសុខភាពផ្លូវចិត្ត តាមរយៈគម្រោង Wall of Sharing ដើម្បីផ្តល់សេវាប្រឹក្សាដោយឥតគិតថ្លៃដល់និស្សិតសាកលវិទ្យាល័យជុំវិញប្រទេសថៃ។ អ្នកនាង CEO រូបនេះ បានទទួលពានរង្វាន់ជាស្ត្រីដែលបំផុសគំនិត និងមានឥទ្ធិពលបំផុតចំនួន 100 នាក់មកពីជុំវិញពិភពលោកសម្រាប់ឆ្នាំ 2018 និងស្ថិតក្នុងបញ្ជីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីឆ្នើមទាំង 100 របស់ កម្មវិធី BBC 100។

ដោយបានបង្កើតកម្មវិធី Ooca ដែលជាកម្មវិធីសុខភាពផ្លូវចិត្តដំបូងគេរបស់ប្រទេសថៃ ស្ថាបនិក Kanpassorn Suriyasangpetch បើកបង្ហាញអំពីរបៀបដែលនាងកំពុងធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួលតាមរយៈសន្និសីទវីដេអូអនឡាញ ដោយប្រើបច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងនឹងការមាក់ងាយ ដោយជួយសង្គ្រោះសុខភាពផ្លូវចិត្តអ្នកដែលជួបបញ្ហាទាំងនោះ។ យោងតាមវិទ្យាស្ថានវាស់ស្ទង់សុខភាព និងការវាយតម្លៃមនុស្សប្រហែល 1 នាក់ក្នុងចំណោម 10 នាក់នៅជុំវិញពិភពលោកកំពុងទទួលរងនូវជំងឺផ្លូវចិត្ត។

នៅប្រទេសថៃ បញ្ហានេះកាន់តែរីករាលដាលក្នុងប្រទេសដែលទទួលរងការធ្វើអត្តឃាតច្រើនឡើងៗ ក្នុងមួយឆ្នាំៗ ពោលគឺ មានជិត ១ ម៉ឺននាក់ ដែលនេះជាតួលេខច្រើនជាងប្រទេសអាស៊ានដទៃទៀត។ បើកដំណើរការនៅឆ្នាំ 2017 ដោយ Kanpassorn Suriyasangpetch Platform នេះភ្ជាប់អ្នកប្រើប្រាស់របស់ខ្លួនជាមួយនឹងគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្ត ក្នុងស្រុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ “ការថែទាំសុខភាពផ្លូវចិត្តមានសារៈសំខាន់ណាស់។ វាបានជួយខ្ញុំចេញពីកន្លែងងងឹត ហើយនោះជាមូលហេតុដែលខ្ញុំមានចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាប្រឈមដោយបង្កើតកម្មវិធី ព្យាបាលជំងឺផ្លូវចិត្តតាមរយៈ App ទូរស័ព្ទដៃ ដំបូងគេបង្អស់នៅក្នុងប្រទេសថៃ”។ នេះបើតាមការឱ្យថ្លែងបញ្ជាក់ពីអ្នកនាង CEO៕

អត្ថបទ ៖ សង្ហា

មតិយោបល់