/Week-(12)/64d3128c6067d_1691554440_medium.jpg)
- 2023-08-09 04:17:33
- ព័ត៌មាន
Toyota ចាប់ដៃជាមួយក្រុមហ៊ុនចិន ត្រៀមផលិតរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិ
- 2023-08-09 04:17:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ចាប់ដៃជាមួយក្រុមហ៊ុនចិន ត្រៀមផលិតរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota Motor China Investment, GAC Toyota Motor Co. (GTMC) និង Pony-ai បានប្រកាសថា ពួកគេនឹងដាក់ទុនវិនិយោគរួមគ្នាដើម្បីផលិតរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិកម្រិត៤ ជាទ្រង់ទ្រាយធំតែម្តង។
គួរដឹងថា ក្រុមហ៊ុន Pony.ai បានក្លាយជាក្រុមហ៊ុនទីមួយដែលទទួលអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការរថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិក្នុងប្រទេសចិន ដោយបានដាក់ឱ្យចរាចរណ៍លើផ្លូវសាធារណៈរួចមកហើយនៅ ក្វាងចូវ ប៉េកាំង សៀងហៃ និងស៊ីនជិន។
ទុនវិនិយោគរបស់ក្រុមហ៊ុនទាំង៣ គឺសរុបមានចំនួន ១៣៩,២លានដុល្លារ។ ក្នុងកិច្ចសហប្រតិបត្តិការនេះគឺត្រូវប្រើរថយន្តអគ្គិសនីដែលមានប្រេន Toyota របស់ GAC Toyota Motor ប៉ុន្តែរត់នៅលើ platform របស់ក្រុមហ៊ុន Pony.ai គឺ PonyPilot+។
គួររំលឹកថា កាលពីឆ្នាំ២០១៩ កិច្ចសហការរវាង Pony.ai និង Toyota បានចាប់ផ្តើមកើតឡើងនៅពេលដែលក្រុមហ៊ុនទាំងពីរប្រកាសរួមគ្នាថា នឹងចាប់ផ្តើមអភិវឌ្ឍរថយន្តបើកបរស្វ័យប្រវត្តិនៅក្នុងប្រទេសចិន។ ជាលទ្ធផល រថយន្តទីមួយគឺ Lexus RX450h ដែលបំពាក់បច្ចេកវិទ្យាបើកបរអូតូនោះ ត្រូវបានដាក់ឱ្យចរាចរណ៍ក្នុងប្រទេសនេះ៕