• 2023-08-09 02:34:15
  • ព័ត៌មាន

ជប៉ុន របូតតំណែងជាប្រទេសនាំចេញរថយន្តធំជាងគេរបស់ពិភពលោក ក្រោយពីចិន វ៉ាដាច់ហក់ឡើងមកលេខ ១!

  • 2023-08-09 02:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិនបានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាអ្នកនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ហើយអ្នកវិភាគបានចាត់ទុកថាសមិទ្ធិផលនេះដោយសារតែការកើនឡើងនូវប្រជាប្រិយភាពនៃរថយន្តថ្មីដែលផលិតនៅក្នុងប្រទេស។

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន ត្រូវបានគេស្រង់ទិន្នន័យពីរដ្ឋបាលទូទៅរបស់គយ ដែលបានបញ្ជាក់ថាក្រុមហ៊ុនផលិតរថយន្តនៅក្នុងប្រទេសចិនបានដឹកជញ្ជូនរថយន្តចំនួន ២,៣៤លានគ្រឿងទៅក្រៅប្រទេសចាប់ពីខែមករាដល់ខែមិថុនា កើនឡើងជិត ៧៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកទិន្នន័យពីក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានបង្ហាញថា ប្រទេសជប៉ុនបានដឹកជញ្ជូនឡាន ចំនួន ២,០២លានគ្រឿងក្នុងរយៈពេលដូចគ្នាជាមួយចិន។

នេះបង្ហាញថាប្រទេសចិន ដែលជាប្រទេសនាំចេញរថយន្តលំដាប់លេខ ២របស់ពិភពលោកកាលពីឆ្នាំមុន បានយកឈ្នះប្រទេសជប៉ុនរួចហើយនៅត្រីមាសទីមួយក្នុងឆ្នាំ២០២៣នេះ។ តម្រូវការរថយន្តអគ្គិសនី EV ដែលផលិតនៅប្រទេសចិនបាននិងកំពុងកើនឡើងនៅក្នុងទីផ្សារធំៗដូចជាអឺរ៉ុប និងអាស៊ីអាគ្នេយ៍។ គេប៉ាន់ប្រមាណថា ការនាំចេញរថយន្តពេញមួយឆ្នាំរបស់ប្រទេសចិនអាចឈានដល់ 5 លានគ្រឿង កើនឡើងពី ៣,១១ លានគ្រឿង ដែលជាតួលេខនៅក្នុងឆ្នាំ ២០២២ ៕

អត្ថបទ ៖ សង្ហា

មតិយោបល់