- 2023-08-08 02:34:25
- ផលិតផលថ្មី
រក្សារូបរាងដដែល តែ Lexus RX 450h+ មកលើកនេះជាមួយម៉ាស៊ីនកាន់ខ្លាំងជាងមុន
- 2023-08-08 02:34:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រក្សារូបរាងដដែល តែ Lexus RX 450h+ មកលើកនេះជាមួយម៉ាស៊ីនកាន់ខ្លាំងជាងមុន
ចន្លោះមិនឃើញ
កាលពីឆ្នាំមុន Lexus RX 2023 ត្រូវបានបញ្ចេញជាផ្លូវការ ដោយមានជម្រើសម៉ូឌែល៤ តែមាន ៣ម៉ូឌែលប៉ុណ្ណោះ គឺ RX 350, RX 350h និង RX 500h F-Sport Performance ដែលបានចេញលក់។ ប៉ុន្តែសម្រាប់ឆ្នាំនេះ Lexus បានសងវិញហើយ គឺបានបញ្ចេញម៉ូឌែលថ្មីមួយដែលមានកម្លាំងកាន់តែខ្លាំង គឺ Lexus RX 450h+ 2024។
រថយន្ត Lexus RX ស៊េរីឆ្នាំ២០២៤នេះ ប្រើម៉ាស៊ីន plug-in hybrid ចំណុះ ២,៥លីត្រ និងបំពាក់ម៉ូទ័រអគ្គិសនី ២ ដែលផលិតបានកម្លាំងដ៏ខ្លាំង ៣០៤សេះ ជាន់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,២វិនាទី។
ចំពោះទំហំអាគុយរបស់វា អាចផ្តល់ចម្ងាយបើកបរប្រហែល ៥៦គីឡូម៉ែត្រ ហើយអាចសាកពេញប្រើពេលតែ ២ម៉ោងកន្លះប៉ុណ្ណោះ។
រថយន្ត Lexus RX 450h+ 2024 រក្សារូបរាងដដែលដូច RX 2023 ដែរ ទាំងចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ ព្រមទាំងប៉ាណាមុខថ្មីដេញចាប់ពីពាក់កណ្តាលឡូហ្គូអក្សរ L ចុះមកក្រោម ក៏ដូចជាផ្នែកខាងក្រោយដែលមានអំពូល LED Light Bar រត់កាត់។
ផ្នែកខាងក្នុងត្រូវបានបំពាក់មុខងារកាន់តែទំនើបជាងមុនផងដែរដូចជា កម្តៅពូក និងពូកម៉ាស្សា អំពូល ambient light កម្តៅចង្កូត ដំបូល panoramic sunroof និងប្រព័ន្ធសំឡេង Premium Mark Levinson 21។
យ៉ាងណាមិញ តម្លៃរបស់វាក៏មិនធម្មតាដែរ គឺមានតម្លៃចាប់ពី ៧ម៉ឺនដុល្លារឡើងទៅ ក្នុងទីផ្សារអាមេរិក៕