- 2023-07-31 03:09:19
- ព័ត៌មាន
Nissan សម្រេចការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក ជាប្រវត្តិសាស្រ្ត
- 2023-07-31 03:09:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nissan សម្រេចការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក ជាប្រវត្តិសាស្រ្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Nissan បានប្រកាសថា ខ្លួនបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្រ្តនៃការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក ដែលមានចំនួនដល់ជាង ១លានគ្រឿងហើយ។
រថយន្តដែលដើរតួនាទីសំខាន់បំផុតក្នុងតួលេខនេះ គឺរថយន្ត Nissan LEAF ដែលលក់បានចំនួនជាង ៦៥ម៉ឺនគ្រឿង ដែលមានទីផ្សារសំខាន់ៗនៅថៃ ជប៉ុន អាមេរិក អឺរ៉ុប និងតំបន់នានា សរុប ៥០ប្រទេស។ ចំណែករថយន្ត Nissan Sakura ដែលជារថយន្តអគ្គិសនីទីមួយរបស់ខ្លួន ក្នុងទីផ្សារជប៉ុន ប្រមូលការលក់បានសរុប ៥ម៉ឺនគ្រឿង និងក្រៅពីនោះក៏មានការចូលរួមពីរថយន្ត Nissan Ariya ផងដែរ។
ការលក់រថយន្តអគ្គិសនីបានលើសពី ១លានគ្រឿងនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់ Nissan ក្នុងមហច្ឆតាឆ្នាំ២០៣០ ដែលគ្រោងបញ្ចេញរថយន្តអគ្គិសនី ១៩ម៉ូឌែល។
ក្រុមហ៊ុន Nissan គ្រោងបង្ហាញរថយន្តអគ្គិសនីដែលដំណើរការដោយ អាគុយ Solid-State ត្រឹមឆ្នាំ ២០២៨ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់អតិថិជន និងក្តោបទីផ្សាររថយន្តអគ្គិសនីគ្រប់ប្រភេទនាពេលអនាគត៕