- 2023-07-28 10:04:47
- ព័ត៌មាន
ដឹងទេថា កាមេរ៉ា Telephoto Portrait លើ Reno 10 ពិសេសជាងកាមេរ៉ា Portrait ធម្មតាម៉េចខ្លះ?
- 2023-07-28 10:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេថា កាមេរ៉ា Telephoto Portrait លើ Reno 10 ពិសេសជាងកាមេរ៉ា Portrait ធម្មតាម៉េចខ្លះ?
ចន្លោះមិនឃើញ
នៅពេលដើរលេងម្តងៗមនុស្សភាគច្រើនប្រាកដជាចង់ផ្តិតយករូបភាពស្អាតៗ សប្បាយៗ ដើម្បីបង្ហោះបង្អួតគ្នានៅលើ Social Media និងដើម្បីទុកជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ជាក់ស្តែង កាលពីមុនប្រសិនចង់ផ្តិតយករូបភាពដែលមានគុណភាពល្អ គឺទាល់តែត្រូវប្រើកាមេរ៉ាអាជីពធំៗ ឬ DSLRs ទើបអាចថតរូបភាពមនុស្ស ឬហៅថារូបភាព Portrait បានស្អាត និងចាប់ប្លង់បានល្អអស្ចារ្យ។
តែ…ពេលនេះ…កាន់តែភ្ញាក់ផ្អើលជាមួយ OPPO Reno10 Series ទូរស័ព្ទជំនាញថតរូប Portrait ជំនាន់ថ្មីដែលត្រៀមនឹងចេញឆាប់ៗនេះ OPPO មានមោទនភាពក្នុងការផ្តល់ជូនសមត្ថភាពកាមេរ៉ាដែលកាន់តែអស្ចារ្យគឺឡេន Telephoto Portrait ទំហំ 32MP បំពាក់សេនស័រ SONY IMX709 ដែលផ្តល់នូវភាព Portrait ដែលមានគុណភាពខ្ពស់ ធ្វើឲ្យរូបមនុស្សកាន់តែលេចធ្លោ ព្រមទាំងចាប់ប្លង់បានយ៉ាងល្អដូចប្រើកាមេរ៉ាធំ។ ហេតុអ្វីយើងគួរជ្រើសរើសកាមេរ៉ា Telephoto Portrait ជាជាងកាមេរ៉ាធម្មតាក្នុងការថតរូប? សាកមើលលក្ខខណ្ឌមួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាកាន់តែយល់ច្បាស់៖
លក្ខខណ្ឌទី1៖ បើសិនចង់ថតរូបមនុស្សផង និងចង់ជាប់ទេសភាពខាងក្រោយផង ប្រាកដណាស់ទេសភាពគឺត្រូវបិតបាំងដោយមនុស្ស បណ្តាលឲ្យរូបភាពបាត់សោភណភាព ចំណែកទម្រង់មុខនិងដងខ្លួនមនុស្សគឺខុសពីធម្មតាបណ្តាលឲ្យបាត់បង់សម្រស់ និងលែងមានភាពទាក់ទាញ។ តែប្រសិនបើយើងថតជាមួយកាមេរ៉ា Telephoto ហើយប្រើមុខងារ 2X Optical Zoom ទេសភាពនឹងខិតចូលជិតមនុស្ស ធ្វើប្លង់ខាងក្រោយកាន់តែស្អាត ចំណែករូបមនុស្សស្រស់ស្អាតបែបធម្មជាតិ និងមិនខូចទ្រង់ទ្រាយ ព្រមទាំងមើលមកគឺប្រៀបដូចថតកាមេរ៉ាអាជីព។
.លក្ខខណ្ឌទី2៖ ធុញមែនទេ? ពេលថតរូបនៅក្រៅម្តងៗគឺថតជាប់ Background ស្មុគស្មាញ និងមនុស្សជុំវិញដែលនាំឲ្យរូបភាពយើងបាត់បង់ភាពលេចធ្លោ ពិបាកក្នុងការចាប់ប្លង់ជាដើម ប៉ុន្តែប្រសិនប្រើកាមេរ៉ា Telephoto Portrait ជាមួយមុខងារ 2X រូបភាពរបស់អ្នកកាន់តែលេចធ្លោ កាត់ចោលនូវ Background ស្មុគស្មាញចេញពី frame។
.លក្ខខណ្ឌទី3៖ នៅពេលដែលយើងចង់ថតរូបពីចម្ងាយ ដោយសារមានឧបសគ្គនៅខាងមុខ កាមេរ៉ាទូទៅគ្រាន់តែប្រើមុខងារ zoom ធម្មតាប៉ុណ្ណោះ ដូច្នេះវាធ្វើឲ្យរូបភាពដែលថតមកមិនសូវមានគុណភាពល្អដោយសារតែមុខងារ zoom នោះគ្រាន់តែកាត់ចេញពេញប្លង់នៃរូបភាពធំតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បច្ចេកវិទ្យា Optical Zoom ដែលបំពាក់លើ OPPO Reno10 Series វាមានមុខងារទាញប្លង់ខិតមកកាន់តែជិត តែមិនធ្វើឲ្យថយគុណភាពនោះទេ ថែមទាំងរក្សានូវភាពធម្មជាតិរបស់ស្បែកមនុស្សទៀតផង ធ្វើឲ្យរូបភាព Portrait របស់អ្នកកាន់តែគួរឲ្យទាក់ទាញ។
ជឿថាបន្ទាប់ពីទម្លាយភាពអស្ចារ្យនៃកាមេរ៉ា Telephoto Portrait របស់ស្មាតហ្វូន OPPO Reno10 Series ប្រៀបដូចជាពញ្ញាក់អារម្មណ៍អ្នកទាំងអស់គ្នាឲ្យអន្ទះសាររង់ចាំស្មាតហ្វូននេះបង្ហាញខ្លួនឆាប់ៗនៅកម្ពុជា។ សូមបង្ហើបថាក្រៅពីកាមេរ៉ា Telephoto Portrait ស្មាតហ្វូននេះក៏មានសមត្ថភាពពិសេសៗជាច្រើនទៀតដែលបង្កប់នៅក្នុងខ្លួន។ សូមតាមដានរង់ចាំអ៊ុតមើលទាំងអស់គ្នា!
ដូចនេះ សូមរង់ចាំការចែករំលែករបស់យើងនៅក្នុងអត្ថបទបន្ទាប់ ឬលោកអ្នកអាចចូលទៅផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ដើម្បីជ្រាបកាន់តែច្បាស់ និងលម្អិតៗ។ តោះ! កុំភ្លេចជួបគ្នាឆាប់ៗនេះជាមួយ OPPO Reno10 Series 5G សមាជិកថ្មី ដែលជាស្មាតហ្វូនក្នុងក្តីស្រមៃរបស់លោកអ្នក!!!