• 2023-07-28 02:40:15
  • ព័ត៌មាន

ចង់យល់ដឹងបច្ចេកវិទ្យា ឥឡូវ​ក្រសួងប្រកាសបើក "សន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ឆ្នាំ២០២៣"

  • 2023-07-28 02:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ​ និង​ទូរគមនាគមន៍​នៅ​ថ្ងៃ​នេះ បាន​ជូន​ដំណឹង​អំពី​ការ​បើក​កម្មវិធី "សន្និសីទ​អ្នក​អភិវឌ្ឍន៍​សុសវែរ និង​ពិព័រណ៍​បច្ចេកវិទ្យ (Code-C) ឆ្នាំ ២០២៣ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ។

តាម​ក្រសួង​ប្រៃសណីយ សន្និសីទនេះ នឹង​រៀប​ចំ​ឡើង ជាមួយ​គោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ​ និងបច្ចេកវិទ្យាឌីជីថល​នៅ​កម្ពុជា។ ជាមួយ​គ្នា ក៏​ដើម្បី​លើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា​ផងដែរ។

នេះ​ជា​ការ​ជូន​ដំណឹង​ទៅ​បង​ប្អូន ពិសេស​យុវវ័យ ដែល​មាន​និស្ស័យ​ចូល​ចិត្ត​ការ​អភិវឌ្ឍន៍ Software ឬ​ក៏​អ្នក​កំពុង​នៅ​ក្នុង​ការងារ​នេះ​ស្រាប់។ កម្មវិធីនេះ គ្រោង​ធ្វើឡើង​នៅថ្ងៃទី៨-៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨ព្រឹក ដល់ ៦ល្ងាច នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ការ​ចូល​រួម​បើក​ចំហរ​ជា​សាធារណៈ និង​មិន​មាន​ការ​បង់​ថ្លៃ​នោះ​ឡើយ។

យ៉ាង​ណា ដើម្បី​ទទួល​សិទ្ធិ​ចូល​រួម​កម្មវិធី​ខាង​លើ ប្រិយមិត្ត​តម្រូវ​ឲ្យ​ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​មុន តាម​រយៈ​តំណរ​នេះ៖ https://www.eventbrite.com/e/code-c-developer-conference

អត្ថបទ៖ ទារិកា

មតិយោបល់