- 2023-07-28 02:35:41
- ព័ត៌មាន
ប៉ូលិស ប្រើប្រព័ន្ធ AI ចាប់អ្នកបើកបរល្មើសច្បាប់ លេងទូរស័ព្ទ និង មិនពាក់ខ្សែក្រវ៉ាត់ការពារ
- 2023-07-28 02:35:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិស ប្រើប្រព័ន្ធ AI ចាប់អ្នកបើកបរល្មើសច្បាប់ លេងទូរស័ព្ទ និង មិនពាក់ខ្សែក្រវ៉ាត់ការពារ
ចន្លោះមិនឃើញ
ឡានប៉ូលិសដែលបានបំពាក់ដោយប្រព័ន្ធ AI បានចាប់រថយន្តជាច្រើនគ្រឿង ដែលល្មើសច្បាប់ ដូចជាប្រើទូរស័ព្ទពេលកំពុងបើកបរ និងអ្នកមិនពាក់ខ្សែក្រវ៉ាត់ការពារជាដើម។
ប៉ូលិស នៅតំបន់ភាគអាគ្នេយ៍ប្រទេសអង់គ្លេស Hampshire and Isle of Wight Constabulary and Thames Valley Police បានប្រើប្រាស់ឡានមួយគ្រឿងដែលបានបំពាក់កាមេរ៉ាតាមដាន និងប្រព័ន្ធ AI នៅក្នុងប្រតិបត្តិការតាមចាប់អ្នកដែលបើកបរល្មើសច្បាប់នៅលើដងផ្លូវ។ ប្រព័ន្ធ AI និង កាមេរ៉ា 2គ្រាប់ ដែលបំពាក់លើឡានប៉ូលិសនេះ មានប្រសិទ្ធភាពខ្លាំងដោយសារតែវាអាចមើលដឹងថាអ្នកបើកបរកំពុងប្រើប្រាស់ទូរស័ព្ទ ឫ មិនពាក់ខ្សែក្រវ៉ាត់ការពារ។ កាមេរ៉ាគ្រាប់ទី ១ មានសមត្ថភាពអាចមើលដឹងថាអ្នកបើកបរបានដាក់ទូរស័ព្ទនៅជិតត្រចៀករបស់ពួកគេ ឫ មិនបានពាក់ខ្សែក្រវ៉ាត់ និងចំណែកឯកាមេរ៉ាគ្រាប់ទី ២ មើលដឹងថាអ្នកបើកបរកំពុងប្រើប្រាស់ទូរស័ព្ទដើម្បីផ្ញើសារ។
មន្រ្តីប៉ូលិសអង់គ្លេសដែលបានដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងថា “វាជាឱកាសល្អដែលអាចប្រើបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យប៉ូលិស ដោយតួយ៉ាងដូចជាប្រព័ន្ធ AI នេះ ដែលជួយយើង ចាប់អ្នកបើកបរល្មើសច្បាប់។ ប៉ុន្តែអ្វីដែលសោកស្តាយគឺពលរដ្ឋ ធ្វេសប្រហែសនៅពេលបើកបរ ដែលវានាំទៅដល់ការកើតមានគ្រោះថ្នាក់ចរាចរណ៍ បង្ករហានិភ័យដល់អាយុជីវិត។ ក្នុងនាមជានគរបាលយើងនឹងព្យាយាមចែកចាយសារអប់រំទៅដល់អ្នកបើកបរ ហើយអ្នកណាល្មើស យើងនឹងដាក់ពិន័យ។ ឥរិយាបថសង្គមមួយនេះត្រូវតែផ្លាស់ប្តូរ”៕