• 2023-07-26 03:02:16
  • ព័ត៌មាន

Tesla ប្រកាស​ចេញ​​បច្ចេកវិទ្យា​សាកភ្លើង​រថយន្ត​តាមប្រព័ន្ធសូឡា

  • 2023-07-26 03:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​អគ្គិសនី Tesla នឹង​ត្រូវបាន​សាក​ភ្លើង​តាមរយៈ​ប្រព័ន្ធ​សូឡា (Charge on Solar) ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​នេះផ្ទាល់ ក្រោយ​បាន​បង្ហាញ​ចេញ​បច្ចេកវិទ្យា​សាកភ្លើង​ថ្មីមួយ​នេះ ដែលអាច​ឱ្យ​ម្ចាស់​​រថយន្ត​ អាចសាក​រថយន្ត​អគ្គិសនីរបស់ខ្លួនឡើងវិញ។

Tesla បាន​ចាប់ផ្តើម​សាកល្បង​មុខងារ​សាកភ្លើងនេះ តាំងពីដើមខែមេសា នៅតំបន់មួយចំនួន​ក្នុងសហរដ្ឋអាមេរិក និងកាណាដា។ ទោះបី​ជាយ៉ាងណាក៏ដោយ ចំនួន​មនុស្ស​ដែល​អាច​សាកភ្លើង​តាមសូឡា​ គឺ​មានកំណត់​ នៅក្នុងការធ្វើតេស្ត​នេះ។

ដើម្បី​សាកភ្លើងរថយន្ត​តាមរយៈ​ថាមពលសូឡានេះ ម្ចាស់​រថយន្ត​ Tesla ត្រូវ​តែប្រាកដថា រថយន្ត​របស់ពួកគេ កំពុង​ដំណើរលើ​ software ជំនាន់​ក្រោយបំផុត។ បន្ទាប់ពី​បាន​បញ្ចប់ការអាប់ដេត​ហើយ គឺ​ម្ចាស់​រថយន្ត​អាច​សាក​ភ្លើងតាម​ប្រព័ន្ធសូឡា​នេះបាន​ ដោយប្រើប្រាស់​កម្មវិធី Tesla App ហើយ​សាកបានតែ​ជាមួយបន្ទះសូឡា Powerwall ដែល​អភិវឌ្ឍដោយ Tesla ផ្ទាល់ប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

មតិយោបល់