• 2023-07-25 09:12:38
  • ព័ត៌មាន

ចាប់ពីខែក្រោយ យកឡានទៅសាកភ្លើង​របស់​ក្រសួង គិតតម្លៃ ១៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង

  • 2023-07-25 09:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន​ បាន​ប្រកាស​ថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៣តទៅ រាល់ការ​ប្រើប្រាស់​ស្ថានីយបញ្ចូល​ថាមពលយានយន្តអគ្គិសនី ដែល​ស្ថិតក្រោមការ​គ្រប់គ្រង និងផ្តល់​សេវា​របស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។

សូមជម្រាប​ថា ឆ្នាំ​២០២២ គឺ​ជាឆ្នាំ​​នៃការបើកទំព័រនៃការជំរុញ​ការប្រើប្រាស់​រថយន្តអគ្គិសនី​នៅកម្ពុជា។ ជាមួយ​គ្នានោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បើក​ឱ្យ​ដំណើរការ​ប្រើប្រាស់​​ស្ថានីយ៍បញ្ចូល​ថាមពល​អគ្គិសនី​ជាបន្តបន្ទាប់ ដោយបានដំឡើង​នៅ​ទីស្តីការក្រសួង នៅក្រុងព្រះសីហនុ សៀមរាប និងបាត់ដំបង ព្រមទាំងស្ថានីយប្រេងឥន្ធនៈ និងផ្សារទំនើបមួយចំនួន។

បើតាម​ការលើកឡើង​របស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឱ្យដឹងកាលពី​ខែកុម្ភៈ​កន្លងទៅ​ថា ក្រសួងបានចុះបញ្ជី​រថយន្តអគ្គិសនី​បានជាង ៧០០គ្រឿងហើយ ដែល​មានការកើនឡើង​យ៉ាងខ្លាំង ដោយសារ​តែការយល់ដឹងពីអត្ថប្រយោជន៍ដូចជា ការបន្ធូរបន្ថយពន្ធ និង​ការចំណាយ​តិចជាងរថយន្តសាំង​ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់