• 2023-07-25 02:02:32
  • ព័ត៌មាន

ទីបំផុត Elon Musk សម្រេចផ្លាស់ប្តូរឡូហ្គោរបស់ Twitter ពីរូបចាបខៀវ ទៅជាអក្សរ X

  • 2023-07-25 02:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Twitter បានផ្លាស់ប្តូរឡូហ្គោ និងនិមិត្តសញ្ញារបស់ខ្លួនពីរូបចាបពណ៌ខៀវដ៏ល្បីល្បាញ ទៅជាអក្សរ X។

ឡូហ្គោ X ពណ៌សថ្មី ដែលមានផ្ទៃខាងក្រោយខ្មៅបានជំនួស រូបចាបពណ៌ខៀវ នៅលើបណ្តាញសង្គម Twitter។ ប៉ុន្តែរូបឡូហ្គោថ្មីដែលមានអក្សរ X នេះមិនទាន់បង្ហាញនៅលើកម្មវិធី App ទូរស័ព្ទ នៅឡើយទេ។ "Tweets" ក៏នឹងត្រូវបានជំនួសផងដែរ នេះបើយោងតាមម្ចាស់របស់ Twitter លោក Elon Musk ហើយការបង្ហោះនឹងត្រូវបានគេហៅថា "x's" ។

លោក Musk ចង់បង្កើត កម្មវិធីទំនើប ហៅថា X ដែលជាចក្ខុវិស័យរបស់លោកសម្រាប់ប្រភេទនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីដែលលោកបាននឹងកំពុងនិយាយអំពីការបង្កើតអស់រយៈពេលជាច្រើនខែ។

Linda Yaccarino នាយកប្រតិបត្តិថ្មីរបស់ Twitter បានសរសេរនៅលើ Twitter ថា ការផ្លាស់ប្តូរឡូហ្គោថ្មីនេះ គឺជាឱកាសថ្មីដ៏គួរឱ្យរំភើប។ នាងបាននិយាយថា "Twitter បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្លាស់ប្តូររបៀបដែលយើងប្រាស្រ័យទាក់ទងគ្នា"៕

អត្ថបទ ៖ សង្ហា

មតិយោបល់