- 2023-07-21 08:42:05
- ព័ត៌មាន
Lexus អាចនឹងបញ្ចេញរថយន្តអគ្គិសនីជំនាន់ថ្មី ក្រោមឈ្មោះ TZ ក្រោយទើបប្រកាសចេញ TX
- 2023-07-21 08:42:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lexus អាចនឹងបញ្ចេញរថយន្តអគ្គិសនីជំនាន់ថ្មី ក្រោមឈ្មោះ TZ ក្រោយទើបប្រកាសចេញ TX
ចន្លោះមិនឃើញ
លោកអ្នកបានជ្រាបរួចមកហើយអំពីរថយន្តត្រកូលថ្មីរបស់ Lexus គឺរថយន្តកៅអី៣ជួរ Lexus TX។ យ៉ាងណាមិញ ថ្មីៗនេះ តាមរយៈម៉ាកសញ្ញាពាណិជ្ជកម្មដែល Lexus បានដាក់ស្នើសុំជាមួយការិយាល័យកម្មសិទ្ធិបញ្ញាអង់គ្លេស បង្ហាញថា Lexus នឹងត្រៀមផលិតរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនក្រោមឈ្មោះ Lexus TZ450e។
ថ្វីត្បិតតែ Lexus TX និង TZ ផ្តើមដោយអក្សរ T នឹងអាចមានទំហំប៉ុនគ្នាមែន ប៉ុន្តែ TZ នឹងមិនអភិវឌ្ឍលើគ្រោងឆ្អឹង TNGA-K ដូច TX ឡើយ ព្រោះគ្រោងឆ្អឹងនេះ សក្តិសមតែចំពោះម៉ាស៊ីនចំហេះក្នុង និងម៉ាស៊ីន Hybrid ប៉ុណ្ណោះ ពោលគឺមិនមែនសម្រាប់ប្រភេទអគ្គិសនីសុទ្ធឡើយ។
ទោះជាយ៉ាងណាក៏ដោយ គ្រោងឆ្អឹងថ្មីរបស់ Lexus TZ នឹងត្រូវក្រុមហ៊ុនប្រកាសនាពេលខាងមុខ ហើយវាក៏នឹងត្រូវអភិវឌ្ឍលើរថយន្តអគ្គិសនីរបស់ Toyota ផ្សេងៗទៀតដែរ។
មកដល់ពេលនេះ គេមិនដឹងអំពី Spec របស់ TZ450e នេះនៅឡើយទេ ប៉ុន្តែគេប៉ាន់ស្មានថា វានឹងបំពាក់ម៉ូទ័រអគ្គិសនី២ ដូច RZ450e ដែរ ដែលអាចផលិតបានកម្លាំង ៣០៨សេះ។
គួរកត់សម្គាល់ដែរថា កាលពីឆ្នាំ២០២១ Toyota បានប្រកាសវិនិយោគបន្ថែមនូវទឹកប្រាក់ប្រមាណ ៨០០លានដុល្លារសម្រាប់រោងចក្រផលិតរថយន្ត SUV ថ្មី២។ ក្នុងនោះគឺ Lexus TX ដែលបានបញ្ចេញរួចមកហើយ និងមួយទៀតគឺទំនងជា TZ នេះតែម្តង៕