- 2023-07-21 04:03:13
- ព័ត៌មាន
ពលរដ្ឋអាមេរិក រំពឹងថាអាចធ្វើដំណើរទៅកាន់ទីអវកាសនៅក្នុងរយៈពេល ៥០ឆ្នាំ ខាងមុខ
- 2023-07-21 04:03:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពលរដ្ឋអាមេរិក រំពឹងថាអាចធ្វើដំណើរទៅកាន់ទីអវកាសនៅក្នុងរយៈពេល ៥០ឆ្នាំ ខាងមុខ
ចន្លោះមិនឃើញ
ការស្ទង់មតិថ្មីមួយបានរកឃើញថាជាងពាក់កណ្តាលនៃប្រជាជនអាមេរិកទាំងអស់រំពឹងថានឹងអាចធ្វើដំណើរទៅកាន់ទីអវកាសក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។
ការសិក្សាថ្មីមួយពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានស្ទង់មតិពលរដ្ឋអាមេរិកដើម្បីវាស់ស្ទង់នូវអ្វីដែលពួកគេរំពឹងទុកពីការហោះហើរក្នុងលំហអាកាសក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។ ការស្ទង់ បានប្រមូលផ្តុំមតិទូទៅលើតួនាទីរបស់ NASA បន្តក្នុងនាមជាអ្នកដឹកនាំក្នុងការរុករកលើទីអវកាស នឹងការបង្កើនលទ្ធភាពចូលទៅកាន់ទីអវកាស ដែលវាជាប្រធានបទដែលមនុស្សគិតថាគួរតែជាអាទិភាពចម្បងរបស់ទីភ្នាក់ងារអវកាស។
ការស្ទង់មតិបានរកឃើញថា ខណៈពេលដែលជាងពាក់កណ្តាលនៃជនជាតិអាមេរិករំពឹងថា នឹងអាចធ្វើដំណើរទៅកាន់ទីអវកាសនៅត្រឹមឆ្នាំ ២០៧៣ មានមនុស្សតិចណាស់ដែលមានឆន្ទៈចង់ធ្វើដំណើរចេញពីភពផែនដី។ ៦៥ភាគរយ នៃអ្នកដែលបានស្ទង់មតិបាននិយាយថា ពួកគេនឹងមិនមានឆន្ទៈទៅទីអវកាសទេ ប្រសិនបើទោះបីជាមានឱកាសទៅទីនោះក៏ដោយ៕