• 2023-07-20 03:22:12
  • ព័ត៌មាន

ចិន ផលិតបានរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែន ដំបូងគេលើលោក

  • 2023-07-20 03:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង smart tram ដើរដោយថាមពលអ៊ីដ្រូសែនដែលផលិតនៅក្នុងប្រទេសចិន ហើយក៏ជារថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេរបស់ពិភពលោកផងដែរនោះ បានចាកចេញពីរោងចក្រផលិតរបស់ខ្លួននៅទីក្រុង Zhuzhou នៃខេត្ត Hunan ភាគកណ្តាលប្រទេសចិន និងចាប់ផ្តើមដំណើរការនាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី។

រថភ្លើងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន China Railway Rolling Stock Corporation (CRRC) Zhuzhou Electric Locomotive Research Institute Co., Ltd. ហើយនឹងត្រូវដឹកជញ្ជូនពីកំពង់ផែក្រុងសៀងហៃទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រុមហ៊ុនបាននិយាយថា រថភ្លើងនេះនឹងត្រូវប្រើប្រាស់សម្រាប់សេវាកម្មដឹកជញ្ជូនតាមទីក្រុងនៅក្នុងទីក្រុង Kuching រដ្ឋធានី Sarawak ក្នុងប្រទេសម៉ាឡេស៊ី។

Smart tram គឺជារថភ្លើងដំបូងគេដែលប្រើប្រាស់ប្រព័ន្ធថាមពលអ៊ីដ្រូសែន ដែលមានគុណសម្បត្តិនៃការបើកបរបានយូរ និងសន្សំសំចៃថាមពល រួមទាំងបានការពារបរិស្ថានផងដែរ។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា បន្ទាប់ពីបានទៅដល់ប្រទេសម៉ាឡេស៊ី រថភ្លើងនេះនឹងត្រូវបានសាកល្បងនៅទីក្រុង Kuching រយៈពេល 3 ខែ។

ការដាក់ឱ្យដំណើរការដោយជោគជ័យនូវរថភ្លើង smart tram នៅក្នុងប្រទេសម៉ាឡេស៊ីនឹងកាត់បន្ថយការកកស្ទះចរាចរណ៍នៅទីក្រុង Kuching ប្រកបដោយប្រសិទ្ធភាព ដោយនាំមកនូវមធ្យោបាយធ្វើដំណើរប្រកបដោយភាពជឿជាក់ ប្រសិទ្ធភាព និងទំនើបដល់ប្រជាជនក្នុងតំបន់៕

អត្ថបទ : សង្ហា

មតិយោបល់