• 2023-07-17 07:57:23
  • ព័ត៌មាន

Twitter កំពុងតស៊ូ ក្រោមបន្ទុកបំណុលធ្ងន់ធ្ងរ និងបាត់បង់ចំណូលពីការផ្សាយពាណិជ្ជកម្ម ៥០ភាគរយ

  • 2023-07-17 07:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Twitter បានបាត់បង់ចំណូលប្រមាណជិតពាក់កណ្តាល ពីការដាក់ ads ផ្សាយពាណិជ្ជកម្ម ចាប់តាំងពីលោក Elon Musk បានទិញយកបណ្តាញសង្គមចាបខៀវ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២កន្លងទៅ។

លោក Elon Musk បាននិយាយថា ក្រុមហ៊ុន Twitter របស់លោកមិនបានបន្ថែមប្រាក់ចំណូលពីការលក់ ដូចការរំពឹងទុកនោះទេ នៅក្នុងខែមិថុនា កន្លងទៅនេះ។ មហាសេដ្ឋីរូបនេះ បានកាត់បន្ថយបុគ្គលិក Twitter ជាងពាក់កណ្តាលនៃចំនួនបុគ្គលិកសរុប ៧៥០០នាក់ ដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន នៅពេលដែលលោកទិញយកបណ្តាញសង្គមនេះ កាលពីឆ្នាំ ២០២២។

ទន្ទឹមនឹងនេះដែរ Twitter កំពុងតស៊ូនៅក្រោមបន្ទុកបំណុលដ៏ធ្ងន់ធ្ងរ។ លោក Musk បាននិយាយកាលពីចុងសប្តាហ៍ថា លំហូរសាច់ប្រាក់នៅតែមិនទទួលបានលទ្ធផលល្អ ស្របពេលដែលមានការធ្លាក់ចុះ ៥០ភាគរយនៃប្រាក់ចំណូល បានមកពីការផ្សាយពាណិជ្ជកម្ម។ ស្របពេលដែលកំពុងជួបបញ្ហាប្រាក់ចំណូល Twitter មានដៃគូប្រជែងថ្មី គឺកម្មវិធី Threads របស់ក្រុមហ៊ុន Meta ដែលបណ្តាញសង្គមថ្មីនេះ មានអ្នកចុះឈ្មោះចូលប្រើប្រាស់ប្រមាណ ១៥០លាននាក់ហើយ នៅក្នុងពេលបច្ចុប្បន្ននេះ៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់