- 2023-07-17 03:02:17
- ព័ត៌មាន
រង់ចាំឡើងយូរ! តែទីបំផុត Tesla Cybertruck បង្ហាញខ្លួនយ៉ាងពិតប្រាកដហើយ
- 2023-07-17 03:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រង់ចាំឡើងយូរ! តែទីបំផុត Tesla Cybertruck បង្ហាញខ្លួនយ៉ាងពិតប្រាកដហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Tesla បានផលិតរួចរាល់ហើយនូវរថយន្តអគ្គិសនី Cybertruck ដែលមានរូបរាងថ្មីដំបូងបំផុត និងបានដាក់បង្ហាញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅរោងចក្ររបស់ខ្លួនក្នុងរដ្ឋ Texas បន្ទាប់ពីពន្យារពេល ២ឆ្នាំមក។
ភ្លាមៗបន្ទាប់ពីរូបភាពនេះ ត្រូវបានបង្ហោះនៅលើបណ្តាញទ្វីតធើរបស់ Tesla គឺក្រុមហ៊ុននេះស្រាប់តែទទួលបានបញ្ជាទិញបន្ថែមដល់ ១៥ម៉ឺនគ្រឿងឯណោះ។
យ៉ាងណាមិញ Tesla មិនបានបញ្ជាក់ពី Spec របស់រថយន្តនេះនៅឡើយទេ។ តាមព័ត៌មានមួយចំនួនឱ្យដឹងថា រថយន្ត Cybertuck នឹងមានជម្រើស option ចំនួន៤។ ក្នុងនោះ៖
១. ប្រើម៉ូទ័រអគ្គិសនី១ និងអាចធ្វើដំណើរបានដល់ចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកពេញ។
២. ប្រើម៉ូទ័រអគ្គិសនី២ និងអាចធ្វើដំណើរបានដល់ចម្ងាយ ៤៨០គីឡូម៉ែត្រ ពេលសាកពេញ។
៣. ប្រើម៉ូទ័រ៣អគ្គិសនី៣ និងអាចធ្វើដំណើរបានដល់ចម្ងាយ ៨០០គីឡូម៉ែត្រ ពេលសាកពេញ។
៤. ប្រើម៉ូទ័រអគ្គិសនី៤ និងអាចធ្វើដំណើរបានដល់ចម្ងាយ ១០០០គីឡូម៉ែត្រ ពេលសាកពេញ។
សូមរំលឹកថា រថយន្ត Cybertruck ត្រូវបានលោក Elon Musk ប្រកាសចេញលើកដំបូងនៅក្នុងឆ្នាំ២០១៩ ហើយគ្រោងផលិតកាលពីឆ្នាំ២០២១។ ប៉ុន្តែដោយសារការផ្ទុះរីករាលជំងឺកូវីដ១៩ ទើបត្រូវពន្យារពេលផលិត៕