- 2023-07-14 03:53:30
- ព័ត៌មាន
ក្រុមហ៊ុនកូរ៉េ Hyundai ប្រាប់ច្បាស់ៗថា មិនទម្លាក់ថ្លៃរថយន្តខ្លួន ដើម្បីប្រជែងជាមួយរថយន្តចិននោះទេ
- 2023-07-14 03:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនកូរ៉េ Hyundai ប្រាប់ច្បាស់ៗថា មិនទម្លាក់ថ្លៃរថយន្តខ្លួន ដើម្បីប្រជែងជាមួយរថយន្តចិននោះទេ
ចន្លោះមិនឃើញ
បើទោះបីជារថយន្តចិនបានកំពុងវ៉ៃលុកទីផ្សារខ្លាំងក្លាដោយសារតម្លៃវាធូរថ្លៃយ៉ាងណាក៏ដោយ តែក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនព្រមទម្លាក់តម្លៃរថយន្ត ដើម្បីប្រជែងជាមួយរថយន្តចិននោះទេ។
នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី រថយន្តអគ្គិសនីតម្លៃទាបបំផុតចំនួន៥ (តម្លៃក្រោម ៥ម៉ឺនដុល្លារ) គឺសុទ្ធតែជាប្រេនចិនទាំងអស់។ ជាមួយតម្លៃនេះ ក្រុមហ៊ុន Hyundai មិនអាចបន្ទាបតម្លៃបានដល់កម្រិតនេះឡើយ។
ក្នុងសន្និសីទកាសែតមួយកាលពីពេលពេលថ្មីៗនេះ លោក John Kett នាយកប្រតិបត្តិក្រុមហ៊ុន Hyundai ប្រចាំប្រទេសអូស្ត្រាលី បញ្ជាក់ថា រថយន្តអគ្គិសនីរបស់ខ្លួន Hyundai Kona Electric នឹងពិបាកប្រកួតប្រជែងតម្លៃជាមួយរថយន្តអគ្គិសនីមកពីប្រទេសចិន។ យ៉ាងណាក៏ដោយ Hyundai នៅតែមានភាពខ្លាំងរបស់ខ្លួន ដើម្បីទាក់ទាញអតិថិជន ពោលគឺនឹងស្វែងរកវិធីផ្សេង ដើម្បីប្រកួតប្រជែងជាមួយរថយន្តចិន។
Hyundai នឹងមិនកាត់បន្ថយតម្លៃរថយន្តអគ្គិសនីនោះទេ ព្រោះនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម និងប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ។
សូមជម្រាបថា គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ការនាំចេញរថយន្តរបស់ចិន បានកើនឡើង ៧៦% មានចំនួន ១,៥លានគ្រឿង ពោលគឺឈរលេខ១ ក្នុងពិភពលោក វ៉ាដាច់ជប៉ុន និងអាល្លឺម៉ង់៕