- 2023-07-14 03:41:05
- ព័ត៌មាន
តិចច្រឡំថា ក្បាលគ្រាប់នុយក្លេអ៊ែរ ! នេះជាយាន្តតម្លៃ ៧៥លានដុល្លារ ត្រៀមបង្ហោះទៅកាន់ឋានព្រះច័ន្ទ
- 2023-07-14 03:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចច្រឡំថា ក្បាលគ្រាប់នុយក្លេអ៊ែរ ! នេះជាយាន្តតម្លៃ ៧៥លានដុល្លារ ត្រៀមបង្ហោះទៅកាន់ឋានព្រះច័ន្ទ
ចន្លោះមិនឃើញ
ប្រទេសឥណ្ឌា ត្រៀមរួចរាល់ដើម្បីបាញ់បង្ហោះយាន្ត Chandrayann-3 ក្នុងគោលដៅ សម្តៅដល់កាន់ឋានព្រះច័ន្ទ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣នេះ។
យាន្ត Chandrayaan-3 ត្រូវបានគេរំពឹងថា បើសិនជាការបាញ់បង្ហោះប្រកបដោយជោគជ័យ នោះយាន្តរបស់ឥណ្ឌាមួយនេះ នឹងទៅដល់ឋានព្រះច័ន្ទ នៅចន្លោះថ្ងៃ ២៣ - ២៤ ខែសីហា ឆ្នាំ ២០២៣ខាងមុខនេះ។ បើសិនជាយាន្ត Chandrayann-3 នេះ ចុះចតដោយសុវត្ថិភាព និងជោគជ័យលើផ្ទៃឋានព្រះច័ន្ទ នោះ ឥណ្ឌា នឹងក្លាយជាប្រទេសទី ៤ បន្ទាប់ពី ចិន, អតីតសហភាពសូវៀត និង អាមេរិក ដែលមានយាន្តចុះចតនៅឋានព្រះច័ន្ទ។
យាន្ត Chandrayann-3 ត្រូវបានអភិវឌ្ឍន៍៍ឡើងដោយចំណាយប្រាក់ ៧៥លានដុល្លារអាមេរិក ដោយវាមានទម្ងន់ ៣៩០០គីឡូក្រាម។ គួរឱ្យដឹងថា នាពេលកន្លងមក ពោលគឺនៅក្នុងឆ្នាំ ២០១៩ ឥណ្ឌា ធ្លាប់បានបង្ហោះយាន្តមួយដែលមានឈ្មោះថា Chandrayaan-2 ទៅកាន់ឋានព្រះច័ន្ទ ប៉ុន្តែបរាជ័យ។ ដោយនៅពេលដែលយាន្តនេះព្យាយាមចុះចតនៅពេលដែលវាទៅដល់ឋានព្រះច័ន្ទ មានបញ្ហាប្រព័ន្ធហ្វ្រាំង៕