• 2023-07-14 02:40:46
  • ព័ត៌មាន

ក្រុមហ៊ុន Intel ដាក់លុយវិនិយោគ ១,៥ពាន់លានដុល្លារ ផលិតបន្ទះឈីប នៅក្នុងប្រទេសវៀតណាម

  • 2023-07-14 02:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Intel បានធ្វើការវិនិយោគនៅក្នុងប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២១ កន្លងទៅ។

ក្រុមហ៊ុនផលិតបន្ទះឈីប Intel នឹងបន្តបោះលុយវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់ពីលោក Kim Huat Ooi ប្រធានគ្រប់គ្រងទូទៅរបស់ Intel Products Vietnam។ ដោយលទ្ធផលសម្រេចបានកាលពីឆ្នាំ ២០២២ កន្លងទៅ បង្ហាញឱ្យឃើញថា វៀតណាម ពិតជាសំខាន់សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប semiconductor របស់ អាមេរិកមួយនេះ។

លោក Kim Huat Ooi ប្រធានគ្រប់គ្រងទូទៅរបស់ Intel Products Vietnam បានឱ្យដឹងថា ទន្ទឹមនឹងការជោគជ័យនេះ កតា្តសំខាន់ដែលអាចទាក់ទាញអ្នកវិនិយោគច្រើនទៀត ឱ្យមកវិនិយោគនៅក្នុងប្រទេសវៀតណាម វាពិតជាសំខាន់សម្រាប់រដ្ឋាភិបាលវៀតណាម ក្នុងការមើលឡើងវិញ ទៅលើការជួយជ្រោមជ្រែងលើអាជីកម្មនានា និងជាពិសេសភាគរយនៃការយកពន្ធ។ លោកបន្តថា ប្រទេសផ្សេងទៀត ដូចជា ហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ក៏បាននឹងកំពុងធ្វើស្រដៀងគ្នានេះដែរ៕

ប្រភព៖ vnexpress ប្រែសម្រួល ៖ សង្ហា

មតិយោបល់