• 2023-07-13 04:23:15
  • ព័ត៌មាន

ឡូយបាត់ សម្ដេច មាន App ផ្ទាល់ខ្លួន មានទម្រង់​ស្រដៀង Facebook

  • 2023-07-13 04:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ប្រកាស​ឈប់​ប្រើ​បណ្ដាញ​សង្គម​ទម្រង់​ Facebook ឥឡូវ​នេះ សម្ដេច​តេជោ ហ៊ុន សែន មាន​ទម្រង់​បណ្ដាញ​​សង្គម​ផ្ទាល់​ខ្លួន ដែល​មាន​ច្របាច់​បញ្ចូល​គ្នា​នូវ​ទូរទស្សន៍ អនឡាន និង​ទម្រង់​បន្ថែម​មួយ​ចំនួន​ទៀត ស្រដៀង​នឹង Facebook, Tiktok ជាដើម។

ទម្រង់​បណ្ដាញ​សង្គម​របស់​សម្ដេច​តេជោ នេះ​មាន​ឈ្មោះ​ថា Happy Watch99- Angkor Social Mediaទូរទស្សន៍តេជោ SPM HD TV ដែល​គិត​ត្រឹម​ថ្ងៃ​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ផ្សាយសាកល្បង។ តាម​ការ​ជូន​ដំណឹង នេះ គឺ​ App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។

ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើត និងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

Happy Watch99 នឹង​ជួយ​ឲ្យ​បង​ប្អូន ទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។

Download “Happy Watch99” ជាមួយ QR Code នេះ *ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត។

អត្ថបទ៖ ទារិកា

មតិយោបល់