• 2023-07-07 08:37:57
  • ព័ត៌មាន

រកឯណាបាន? ឈ្នះឡាន! ឈ្នះម៉ូតូ និងរង្វាន់ជាច្រើនទៀត គ្រាន់តែភ្ជាប់អ៊ីនធឺណិត Wi-Fi ល្បឿនលឿន របស់មិត្តហ្វូន

  • 2023-07-07 08:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភ្នំពេញ៖ ​ពុះកញ្ជ្រោលគ្រប់គ្នា! គ្រាន់តែឃើញ ប្រូម៉ូសិនថ្មីរបស់មិត្តហ្វូន ឈ្នះ ឈ្នះ ឈ្នះរង្វាន់ធំយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងការភ្ជាប់អ៊ីនធឺណិត Wi-Fi ល្បឿនលឿន និងបង់លុយចាប់ពី 3 ខែឡើងទៅ ជាមួយជម្រើសកញ្ចប់តម្លៃសមរម្យបំផុត។

ក្រុមហ៊ុន មិត្តហ្វូន បានផ្តល់ជូននូវកញ្ចប់អ៊ីនធឺណិតដ៏ស័ក្តិសម ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ជាមួយនឹងកញ្ចប់តម្លៃសមរម្យ 4 ប្រភេទគឺ បង់តម្លៃ 15 ដុល្លារ ក្នុងមួយខែ សម្រាប់ល្បឿនអ៊ីនធឺណិត 10 Mbps បង់តម្លៃ 18 ដុល្លារ ក្នុងមួយខែ សម្រាប់ល្បឿនអ៊ីនធឺណិត 20 Mbps បង់តម្លៃ 25 ដុល្លារ ក្នុងមួយខែ សម្រាប់ល្បឿនអ៊ីនធឺណិត 30 Mbps បង់តម្លៃ 35 ដុល្លារ ក្នុងមួយខែ សម្រាប់ល្បឿនអ៊ីនធឺណិត 40 Mbps ជាពិសេសនៅពេលដែលអតិថិជនភ្ជាប់ និងបង់ប្រាក់ចាប់ពី 3 ខែឡើងទៅ លោកអ្នកនឹងទទួលបានលេខកូដសំណាងមួយ ដើម្បីមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន។

សម្រាប់រង្វាន់ធំដ៏គួរឱ្យភ្ញាក់ផ្អើល គឺមានឱកាសឈ្នះរថយន្ត Mazda CX3 ស៊េរីឆ្នាំ 2023 ចំនួន 01 រង្វាន់ ម៉ូតូ Honda Click 125cc ស៊េរីឆ្នាំ 2023 ចំនួន 6 រង្វាន់ ទូរស័ព្ទ iPhone 14 Pro Max ចំនួន 6 រង្វាន់ ការប្រើប្រាស់អ៊ីនធឺណិត Wi-Fi រយៈពេល 2 ខែ ចំនួន 30 រង្វាន់ ដែលការចាប់រង្វាន់នឹងផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់មិត្តហ្វូន នៅរៀងរាល់ដើមខែថ្មីរៀងរាល់ខែ។

ការផ្តល់ភាពរំភើបរីករាយដ៏ពិសេសពុំធ្លាប់មាននេះ ផ្តល់ជូនទាំងអតិថិជនទាំងថ្មី និងចាស់ ដែលកំពុងប្រើប្រាស់ ឬមានបំណងចង់ប្រើប្រាស់នូវអ៊ីនធឺណិត Wi-Fi ល្បឿនលឿនប្រកបដោយប្រសិទ្ធភាព ដែលអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់យ៉ាងងាយស្រួល មិនថាក្នុងគោលបំណងដើម្បីការសិក្សាតាមអនឡាញ ការធ្វើអាជីវកម្មតាមអនឡាញ ការកម្សាន្ត ការទទួលព័ត៌មានទាន់ហេតុការណ៍ផ្សេងៗនៅលើបណ្តាញសង្គម ឬក្នុងគោលបំណងណាមួយ។

គួរបញ្ជាក់ថា អតិថិជនដែលបង់ប្រាក់មុនយ៉ាងតិច 3 ខែ មិត្តហ្វូន ផ្តល់ជូនការដំឡើងដោយឥតគិតថ្លៃ មិនចាំបាច់កក់ប្រាក់ និងផ្តល់ជូនម៉ូដឹមឱ្យខ្ចីប្រើប្រាស់ដោយឥតគិតថ្លៃ។

Metfone Wi-Fi ល្បឿនលឿន ដំណើរការដោយការតភ្ជាប់ខ្សែ Fiber Optic 100% និងបណ្តាញគ្របដណ្តប់ធំទូលាយបំផុតនៅក្នុងប្រទេសកម្ពុជា។

Metfone ធានាថាលោកអ្នកនឹងទទួលបានបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណិត Wi-Fi ដ៏ល្អបំផុត។ ចំពោះកម្មវិធីនេះផ្ដល់ជូនរហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 រួសរាន់ឡើង ចូលរួមផ្សងសំណាងឈ្នះរង្វាន់ ដែលអ្នកប្រាថ្នា រួមជាមួយការប្រើប្រាស់អ៊ីនធឺណិតម៉ាពេញចិត្តឥតដែនកំណត់។

សម្រាប់ព័ត៌មានលម្អិតអំពីកញ្ចប់ Metfone Wi-Fi និងការផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់គេហទំព័រ www.metfone.com.kh ឬទំព័រ Facebook Metfone fanpage ។ លោកអ្នកក៏អាចសាកសួរនៅមជ្ឈមណ្ឌលសេវាកម្មអតិថិជនមិត្តហ្វូនណាមួយ ដែលនៅជិតលោកអ្នក ឬហៅមកលេខ 097 6 097 097៕

មតិយោបល់