• 2023-07-06 07:52:03
  • ព័ត៌មាន

ទូរស័ព្ទ iPhone SE 4 អាចនឹងចេញនៅក្នុងឆ្នាំ ២០២៥ ជាមួយរូបរាងស្រដៀងគ្នានឹង iPhone 14

  • 2023-07-06 07:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានបញ្ចេញទូរស័ព្ទ iPhone SE ស៊េរីចុងក្រោយបង្អស់ កាលពីអំឡុងខែមីនា ឆ្នាំ ២០២២ កន្លងទៅ។

iPhone SE 2022

ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចចេញព័ត៍មានពីថ្ងៃប្រកាសចេញទូរស័ព្ទ iPhone SE ជំនាន់ទី 4 ដែលគេរំពឹងថា Apple នឹងប្រកាសចេញនៅក្នុងឆ្នាំ ២០២៥ ឯណោះ។ ចំណែកលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ iPhone SE 4 នេះ មានពាក្យចចាមអារ៉ាមខ្លះថា វានឹងមកជាមួយនឹងអេក្រង់ទំហំ ៦,១ អ៊ីង ប្រភេទ OLED និងមានមុខងារស្កេនមុខ Face ID។ ចំពោះរូបរាងរបស់ iPhone SE 4 គេសន្និដ្ឋានថា Apple នឹងផលិតវាចេញមុខឱ្យមានរូបរាងស្រដៀងគ្នានឹង iPhone 14។

ចំពោះទូរស័ព្ទ iPhone SE ស៊េរីចុងក្រោយបង្អស់ ដែលចេញនៅក្នុងឆ្នាំ ២០២២ មានទំហំអេក្រង់ ៤,៧ អ៊ីង ប្រភេទ LCD និងមាន Touch ID។ ចំណែកកាមេរ៉ាខាងក្រោយរបស់វាមានទំហំ 12 Megapixels និងបំពាក់ដោយឈីប A15 Bionic។ រីឯតម្លៃរបស់ iPhone SE ស៊េរីឆ្នាំ ២០២២នេះ មានតម្លៃប្រមាណ ៤២៩ដុល្លារ នៅទីផ្សារអាមេរិក ដែលវាជាទូរស័ព្ទមានតម្លៃសមរម្យបំផុតមួយ នៅក្នុងចំណោមម៉ូដែល iPhone ផ្សេងទៀត៕

iPhone SE 2022
រូបរាងគំរូ iPhone SE 4

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី