- 2023-07-06 03:55:36
- ព័ត៌មាន
ធ្វើតាមការចង្អុលបង្ហាញទាំងនេះ ក្រសួងប្រៃសណីយ៍ធានាថា បុរី ៦៧ នៅភ្នំពេញនឹងមានសេវាទូរស័ព្ទពេញ ល្អទាំងអស់គ្នា!
- 2023-07-06 03:55:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើតាមការចង្អុលបង្ហាញទាំងនេះ ក្រសួងប្រៃសណីយ៍ធានាថា បុរី ៦៧ នៅភ្នំពេញនឹងមានសេវាទូរស័ព្ទពេញ ល្អទាំងអស់គ្នា!
ចន្លោះមិនឃើញ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាន និងដឹកនាំធ្វើការដោះស្រាយបញ្ហាកម្សោយសេវាទូរស័ព្ទចល័តនៅតាមបុរីនានា ដោយបានលើកឡើងនូវយន្តការមួយចំនួន ក្នុងនោះខ្លះជាកិច្ចការផ្ទាល់របស់ក្រសួង និងខ្លះទៀតទាមទារការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាថា សេវាទូរស័ព្ទក្នុងបុរីទាំង ៦៧ នៅរាជធានីភ្នំពេញមានសេវាខ្លាំង និងដំណើរការល្អ។
ក្រសួងប្រៃសណីយ៍ បានលើកឡើងពីភាពជោគជ័យនៅបុរី ប៉េងហួត បឹងស្នោរ នៅក្នុងដំណោះស្រាយដូចគ្នានាពេលកន្លងមក។ ឆ្លងតាមបទពិសោធន៍នេះ មានបុរីចំនួន ៦៧ទៀតនៅរាជធានីភ្នំពេញ ស្ថិតក្នុងគម្រោងនេះ។
នៅក្នុងផែនការស្ដារគុណភាពសេវាទូរស័ព្ទចល័តតាមបុរីទាំង ៦៧ ក្រសួងគ្រោងសាងសង់បង្គោលអង់តែន ចំនួន៨៨បន្ថែម ក្នុងនោះបច្ចុប្នន្នសម្រេចបានចំនួន ៧០អង់តែនហើយ។ ដោយឡែកចំនួន ១៨ អង់តែនដែលនៅសល់ ក្រសួងប្រៃសណីយ៍អះអាងថា កំពុងដោះស្រាយជាមួយពលរដ្ឋក្នុងបុរីទាំងនោះ ដោយសារមានពលរដ្ឋខ្លះ ស្នើសុំមិនឲ្យសាងសង់បង្គោលអង់តែន ដោយភ្ជាប់ជាមួយហេតុផលផ្សេងៗ។
យ៉ាងណានៅក្នុងកិច្ចការនេះ ក្រសួង បានធ្វើការចង្អុលថា ក្រៅពីកិច្ចការរបស់ក្រសួងក្នុងការតម្លើងបង្គោលអង់តែនតាមបុរីដែលបានកំណត់ ក្នុងនោះដើម្បីពង្រីកសេវាទូរស័ព្ទចល័តកាន់តែប្រសើរ ក្រសួងបាន និងកំពុងស្នើប្រតិបត្តិការបំពាក់ ឧបករណ៍ភ្ជាប់បណ្ដាញខ្សែកាប។
លើសពីនេះទៅទៀត ដើម្បីគុណភាពសេវាទូរស័ព្ទចល័តដំណើរការបានល្អ ក្រសួងស្នើការចូលរួមពីប្រជាពលរដ្ឋ រុះរើ ឬបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ឬឧបករណ៍ពង្រីកសេវា Signal Booster Rapitor ជាដើម ដោយសារឧបករណ៍ទាំងនេះបានបង្កការឆ្លងរំខាន និងប៉ះពាល់ធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័ត។
ក្រសួងលើកឡើងថា "ក្រោយពីកិច្ចការទាំងនេះចប់សព្វគ្រប់ នៅក្នុងបុរីទាំង ៦៧ នឹងទទួលបានគុណភាពសេវាមួយដែលមានភាពល្អប្រសើរ!”៕