- 2023-07-05 03:09:42
- ព័ត៌មាន
ចិន ហាមឃាត់នាំចេញលោហៈធាតុ២យ៉ាង ធ្វើឲ្យកើនជម្លោះពាណិជ្ជកម្មជាមួយអាមេរិកថែមទៀត លើសង្វាក់ផលិតកម្មបន្ទះឈីប
- 2023-07-05 03:09:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ហាមឃាត់នាំចេញលោហៈធាតុ២យ៉ាង ធ្វើឲ្យកើនជម្លោះពាណិជ្ជកម្មជាមួយអាមេរិកថែមទៀត លើសង្វាក់ផលិតកម្មបន្ទះឈីប
ចន្លោះមិនឃើញ
ក្រុងប៉េកាំង បានធ្វើឲ្យមានការប៉ះទង្គិចថែមទៀត លើផ្នែកបច្ចេកវិទ្យារបស់អាមេរិក និងចិន ក្រោយបានសម្រេចិត្តទប់ស្កាត់ការនាំចេញសម្ភារៈផ្គត់ផ្គង់សង្វាក់ផលិតកម្មបន្ទះឈីប។
ក្រុមហ៊ុនមួយចំនួនក្នុងស្រុក ត្រូវជាប់គាំងក្នុងការសម្រេចចិត្តរបស់ប្រទេសចិន លើការរឹតបន្តឹងការនាំចេញលោហៈពីរយ៉ាង ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនីកំពុងមានការប្រកួតប្រជែងគ្នាដើម្បីធានាការផ្គត់ផ្គង់។ កាលពីថ្ងៃអង្គារ៍ អ្នកផ្គត់ផ្គង់ឧស្សាហកម្មមួយចំនួន កំពុងព្រួយបារម្ភថា ការទប់ស្កាត់ការនាំចេញរបស់កម្រទាំងពីរនេះ អាចនឹងត្រូវអនុវត្តតាម។
លោហៈធាតុ២យ៉ាង ដែលកំពុងស្ថិតក្នុងការទប់ស្កាត់ការនាំចេញរបស់ចិននោះ គឺផលិតផលហ្គាលីយ៉ូម និងហ្គេម៉ានីញ៉ូម ដែលបានបង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយអាចបង្កឱ្យមានការរំខានបន្ថែមទៀតដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ក្រុមអ្នកវិភាគបានមើលឃើញទង្វើនេះ ដែលក្រសួងពាណិជ្ជកម្មចិនបាននិយាយថា គឺដើម្បីការពារសន្តិសុខជាតិ និងជាការឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិនដូចគ្នា។
ការប្រកាសនេះធ្វើឡើងនៅមុនថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក និងមុនពេលដែលរដ្ឋលេខាធិការក្រសួងរតនាគារអាមេរិក Janet Yellen ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។
លោក Paul Triolo អនុប្រធានជាន់ខ្ពស់សម្រាប់ប្រទេសចិននៅក្រុមហ៊ុនយុទ្ធសាស្រ្ត Albright Stonebridge បាននិយាយថា ការរឹតបន្តឹងនេះទំនងជាសំដៅទៅលើក្រុមហ៊ុននៅក្នុងឧស្សាហកម្ម semiconductor ឬបន្ទះឈីប និងការពារជាតិ ហើយវាអាចជួយប្រទេសចិនទទួលបានអំណាចចរចាបន្ថែមទៀត៕