• 2023-07-05 02:25:25
  • ព័ត៌មាន

Foxconn ដាក់ទុន​ជិត ២៥០លានដុល្លារនៅវៀតណាម បង្កើត​រោងចក្រ​ផលិត​គ្រឿងបង្គុំ​​រថយន្ត​អគ្គិសនី

  • 2023-07-05 02:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនយក្សតៃវ៉ាន់ Foxconn បានបញ្ជាក់ថា ខ្លួន​នឹង​វិនិយោគ​ទឹកប្រាក់ជិត ២៥០លានដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ចំនួនពីរ​នៅប្រទេស​វៀតណាម។ រោងចក្រ​ទាំងពីរ​នេះ នឹងមាន​ទីតាំង​ស្ថិតនៅ​សួន​ឧស្សាហកម្ម​ក្នុងខេត្ត Quang Ninh។

រោងចក្រ​ទីមួយ​ជាមួយ​ទឹកប្រាក់ ២០០លាន​ដុល្លារ គឺ​នឹង​ផលិត​គ្រឿង​បង្គុំ​រថយន្តអគ្គិសនី ដែល​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមករា ឆ្នាំ​២០២៥ បង្កើតការងារបាន ១២០០នាក់។ ចំណែករោងចក្រ​មួយទៀត​តម្លៃ ៤៦លានដុល្លារ នឹង​ប្រើប្រាស់​ដើម្បី​ផលិត​គ្រឿងបង្គុំ​ទូរគមនាគមន៍ ដែល​នឹង​បញ្ចប់​ការសាងសង់​នៅខែតុលា ឆ្នាំ​២០២៤ បង្កើតការងារបានជាង ៧០០នាក់។

គួរ​ដឹងដែរថាក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ Foxconn ចាប់ផ្តើម​វិត្តន៍ខ្លួន​ក្នុងការផលិត​រថយន្តអគ្គិសនី ពោលគឺ​បង្កើនអាជីវកម្ម និងផលិតផល​របស់ខ្លួន ក្រៅពីផ្គត់ផ្គង់​ដំឡើង​ iPhone ឱ្យ Apple។

គួរកត់សម្គាល់ដែរថា តំបន់ភាគខាងជើង​វៀតណាម បានក្លាយ​ជាកន្លែងដ៏ទាក់ទាញ​ពី​ក្រុមហ៊ុន​ធំៗ​ក្នុងពិភពលោក ដែល​មាន​បំណងរើចេញពី​ប្រទេសចិន។ តួយ៉ាង​ក្រុមហ៊ុនធំរបស់តៃវ៉ាន់ Pegatron ក៏កំពុងវិនិយោគ​នៅក្រុង Haiphong និង​ក្រុមហ៊ុន Quanta Computer ក៏ប្រកាស​បង្កើត​រោងចក្រ​នៅខេត្ត Nam Dinh ផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់