• 2023-07-04 07:40:48
  • ផលិតផលថ្មី

Kia Picanto ឬ Kia Morning ពេលនេះ កែរាងថ្មីហើយ តម្លៃជិត ២ម៉ឺនដុល្លារ​នៅទីផ្សារ​បរទេស

  • 2023-07-04 07:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ធុនតូចដ៏ល្បីរន្ទឺ គឺ​ Kia Picanto ឬ Kia Morning ត្រូវបានកែរាងថ្មី​ទាំងស្រុងហើយ​សម្រាប់​ស៊េរី​ឆ្នាំ​២០២៤ ដែលទើប​តែត្រូវបាន​ប្រកាស​ចេញ​នៅ​ក្នុងប្រទេសអូស្ត្រាលី និងគ្រោង​ចេញ​លក់​នៅ​ចុងឆ្នាំខាងមុខ ជាមួយតម្លៃ​ប្រហែលជិត ២ម៉ឺនដុល្លារឡើងទៅ។

ការឌីហ្សាញ​ផ្នែក​ខាងមុខ​របស់ Kia Picanto 2024 គឺផ្អែក​តាម​គំរូ​រថយន្តអគ្គិសនី Kia EV9 ដែល​ចង្កៀង​ និងអំពូលកាត់អព្ទ​ជាប្រភេទ LED រាងបញ្ឈរ និងលេចឡើង​ដោយប៉ាណា​ដ៏ធំ​នៅចំកណ្តាល។ ចំណែក​ចង្កៀង​ក្រោយ​ជាប្រភេទ LED Light Bar លាតកាត់​ផ្នែក​ខាងក្រោយ​តែម្តង។

ផ្នែក​ខាងក្នុង​រថយន្ត Kia ស៊េរីថ្មីនេះ បំពាក់​កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ និង​អេក្រង់ថាច់ស្គ្រីនទំហំ ៨អ៊ីញ ដែល​អាចភ្ជាប់​ Apple CarPlay និង Android Auto។ វា​បំពាក់ប្រព័ន្ធសុវត្ថិភាព​ជាច្រើន និងមានពោង​សុវត្ថិភាព​ ៧គ្រាប់​ផងដែរ។

យ៉ាងណាមិញ Kia មិនបាន​បញ្ជាក់ពីទំហំ​ម៉ាស៊ីន​របស់រថយន្តនេះឡើយ ប៉ុន្តែវា​អាច​នឹង​ប្រើម៉ាស៊ីនទាក់បូចំណុះ ១,០លីត្រ ស៊ីឡាំង៣ និង​ជម្រើស​ម៉ាស៊ីនសាំង​ចំណុះ ១,២៥លីត្រ ស៊ីឡាំង៤ ដំណើរការ​ជាមួយប្រអប់លេខអូតូ ៤វគ្គ ឬប្រអប់លេខដៃ ៥វគ្គ៕

អត្ថបទ៖ សំភី

មតិយោបល់