• 2023-07-03 02:35:48
  • ព័ត៌មាន

ឃើញអ្នកប្រើញៀនលេង Twitter ខ្លាំងពេក ពេលនេះ Elon Musk កំណត់ចំនួន View Limit ហើយ

  • 2023-07-03 02:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ម្ចាស់ក្រុមហ៊ុន Twitter លោក Elon Musk បានប្រកាសអំពីការកែប្រែថ្មី របស់បណ្តាញសង្គមមានឡូហ្គូចាបខៀវមួយនេះ។

លោក Elon Musk បានប្រកាសថា ចាប់ពីពេលនេះទៅអ្នកប្រើប្រាស់ Twitter ទាំងអស់នឹងត្រូវបានកំណត់ចំនួន នៃការឃើញការ Post របស់គណនីដែលពួកគេបាន Follow។ ការកែប្រែបែបនេះ បានធ្វើឱ្យ Twitter ក្លាយជាប្រព័ន្ធបណ្តាញសង្គមដំបូងគេដែលធ្វើការកំណត់ចំនួនដែលអាចមើលឃើញ Post បែបនេះ។

Elon Musk បានបង្ហោះនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់លោកថា អ្នកដែលមាន Verified Account អាចមើលឃើញការបង្ហោះនានាត្រឹម 6000 Posts ក្នុង 1ថ្ងៃ។ រីឯអ្នកដែល Unverified Account អាចមើលឃើញការបង្ហោះត្រឹម 600 Posts ក្នុង 1ថ្ងៃ។ ចំណែកឯ New Unverified Account អាចមើលឃើញការបង្ហោះត្រឹម 300 Posts ក្នុង 1ថ្ងៃ។ ប៉ុន្តែស្រាប់តែប៉ុន្មានម៉ោងក្រោយមក មានការបង្កើនចំនួនវិញ ដែល Verified Account អាចមើលឃើញដល់ 10000 Posts និង Unverified Account អាចមើលឃើញ 1000 Posts ដោយ New Unverified Account មើលឃើញបាន 500 Posts ក្នុង 1ថ្ងៃ។

ក្រោយពីបានកំណត់ចំនួនដែលអាចមើលឃើញការ Posts នៅក្នុងបណ្តាញសង្គមរបស់ខ្លួន លោក Elon Musk ថែមទាំងបាននិយាយបែបកំប្លែងថា “ខ្ញុំមើលឃើញថាមនុស្សជាច្រើនបានញៀនលេង Twitter ហើយមូលហេតុនេះទើបបានជាខ្ញុំសម្រេចកំណត់ View Limit ដើម្បីឱ្យពួកគេមានពេលចេញទៅខាងក្រៅខ្លះ”។ លោក បន្តថា “ខ្ញុំកំពុងធ្វើអំពើល្អមួយ សម្រាប់ពិភពលោក”។ ទន្ទឹមនឹងការនិយាយបែបនេះ លោកក៏បានជម្រុញឱ្យអ្នកញៀនលេងបណ្តាញសង្គមនានា ដាក់ទូរស័ព្ទទៅម្ខាង ហើយចាប់ផ្តើមទៅជួបមិត្តភក្តិ និង ចំណាយពេលជាមួយគ្រួសារ៕

អត្ថបទ ៖ សង្ហា

មតិយោបល់