• 2023-06-29 02:50:58
  • ព័ត៌មាន

Samsung មានគម្រោងឈានទៅបង្កើតឈីបទូរស័ព្ទដែលខ្លាំងបំផុតមួយនៅក្នុង ឆ្នាំ ២០២៥

  • 2023-06-29 02:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ធំមួយ នៅលើពិភពលោក ហើយជាប្រ៊េនកំពូលមួយនៅពេលនិយាយទៅដល់ស្មាតហ្វូតលំដាប់ៗខ្ពស់។

ថ្វីត្បិតថាជាក្រុមហ៊ុនដែលទទួលបានជោគជ័យលើការអភិវឌ្ឍន៍ និង ផលិតទៅលើទូរស័ព្ទស្មាតហ្វូន ប៉ុន្តែ Samsung កំពុងត្រៀមធ្វើការវាយលុកទៅលើការផលិតឈីបទូរស័ព្ទ។ តាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា Samsung ចង់បង្កើតឈីបដែលខ្លាំងបំផុតមួយ ដើម្បីធ្វើការបំពាក់នៅលើទូរស័ព្ទ។

តាមគម្រោងដែលបានបង្ហាញដោយ Samsung បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ចង់ចាប់ផ្តើមបង្កើតឈីប 2nm នៅក្នុងឆ្នាំ ២០២៥ខាងមុខ។ ដោយឡែកនៅក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន Qualcomm របស់អាមេរិក ជាក្រុមហ៊ុនឈានមុខមួយដែលធ្វើការផ្គត់ផ្គង់ទៅលើឈីបរបស់ទូរស័ព្ទ។ តួយ៉ាងដូចជាឈីបលំដាប់កំពូល Snapdragon 8 Gen 2 ជាដើម៕

អត្ថបទ ៖ សង្ហា

មតិយោបល់