- 2023-06-28 09:29:22
- ព័ត៌មាន
Toyota Hilux ចាប់ពីស៊េរីឆ្នាំ២០២៤ទៅ នឹងបំពាក់បច្ចេកវិទ្យាមួយ ជួយកាត់បន្ថយការស៊ីប្រេង ១០%
- 2023-06-28 09:29:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota Hilux ចាប់ពីស៊េរីឆ្នាំ២០២៤ទៅ នឹងបំពាក់បច្ចេកវិទ្យាមួយ ជួយកាត់បន្ថយការស៊ីប្រេង ១០%
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួននឹងបំពាក់បច្ចេកវិទ្យា Mild-hybrid 48 Volt នៅលើរថយន្តភីកអាប់ Toyota Hilux ចាប់ពីស៊េរីឆ្នាំ២០២៤ទៅ។
ភីកអាប់ Hilux ជំនាន់ក្រោយ នឹងត្រូវបំពាក់ម៉ូទ័រអគ្គិសនីតូចមួយ និងអាគុយ 48 Volt ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ដែលនឹងជួយឱ្យរថយន្តសន្សំសំចៃពីការប្រើប្រាស់ប្រេង ១០% ឯណោះ។
ក្រៅពីការកាត់បន្ថយការស៊ីប្រេង គឺបច្ចេកវិទ្យានេះក៏ជួយជំរុញដល់ការបើកបរផងដែរ ពោលគឺបង្កើននូវមុខងារ Stop/Start System និងអាចកាត់បន្ថយសំឡេងរំខាន និងញ័រ ជាដើម។
យ៉ាងណាមិញ បច្ចេកវិទ្យា 48V Mild-hybrid នឹងត្រូវបំពាក់លើ option 4x4 SR5 និង Rouge Double Cab ដែលលក់នៅក្នុងប្រទេសអូស្ត្រាលី៕