• 2023-06-26 06:58:21
  • ព័ត៌មាន

មានដំណឹងថា ASUS នឹងបំពាក់កាមេរ៉ាទំហំ 50MP និងរុន្ធដោតកាស​ 3.5mm លើទូរស័ព្ទ Zenfone 10

  • 2023-06-26 06:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ASUS គ្រោងនឹងបញ្ចេញទូរស័ព្ទម៉ូដែលថ្មី ស៊េរីទំនើបបំផុត របស់ខ្លួន Zenfone 10 នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខឆាប់ៗនេះ។

មុនការប្រកាសជាផ្លូវការពីក្រុមហ៊ុន ASUS មានដំណឹងលេចចេញមកថាទូរស័ព្ទ Zenfone 10 នឹង មានរុន្ធដោតកាសទំហំ 3.5 មីលីម៉ែត្រ នៅផ្នែកខាងលើទូរស័ព្ទ។ ចំណែកទំហំអេក្រង់របស់ទូរស័ព្ទនេះវិញ មានព័ត៍មានខ្លះមានផ្សាយថា វាមានទំហំ 6.3 អុីង ប៉ុន្តែក្រុមហ៊ុន ASUS បានបញ្ជាក់ហើយថាទូរស័ព្ទ Zenfone 10 នឹងមកជាមួយអេក្រង់ទំហំ 5.9 អុីង។ ទូរស័ព្ទនេះនឹងមកជាមួយជម្រើសច្រើនពណ៌ដូចជា ស ខ្មៅ បៃតង ក្រហម និង ប្រផេះ។

Zenfone 10 ត្រូវបាន ASUS បំពាក់ដោយឈីបលំដាប់កំពូល Snapdragon 8 Gen 2 រួមទាំងបច្ចេកសាកថ្មឥតខ្សែ និង បច្ចេកវិទ្យាទប់លំនឹងជំនួយដល់ការថតរូបចេញពីទូរស័ព្ទមួយនេះ។ គេរំពឹងថា ទូរស័ព្ទនេះ នឹងមកជាមួយនឹង RAM ទំហំ 16GB និង ទំហំផ្ទុកក្នុងម៉ាស៊ីន 256GB ឫ 512GB ដោយថ្មរបស់វាអាចមានទំហំ 5000 មីលីអំពែល រួមជាមួយកាមេរ៉ាខាងក្រោយទំហំ 200 មេហ្គាភិចសែល។ ទូរស័ព្ទ Zenfone 10 អាចនឹងតម្លៃខ្ទង់ 700ដុល្លារជាង នៅពេលដែលវាត្រូវបានប្រកាសដាក់លក់ជាផ្លូវការពីក្រុមហ៊ុន ASUS៕

អត្ថបទ ៖ សង្ហា

មតិយោបល់