- 2023-06-22 02:47:26
- ផលិតផលថ្មី
ចេញម្តងទាំងគូ! រថយន្តវ៉ែន Toyota Alphard និង Vellfire 2024 កាន់តែជះរាង មុខកាន់តែកាច
- 2023-06-22 02:47:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញម្តងទាំងគូ! រថយន្តវ៉ែន Toyota Alphard និង Vellfire 2024 កាន់តែជះរាង មុខកាន់តែកាច
ចន្លោះមិនឃើញ
រថយន្តវ៉ែនដែលកំពុងពេញនិយមរបស់ Toyota បានបង្ហាញខ្លួនមកជាមួយរូបរាងថ្មី កាន់តែប្រណិត និងកាន់តែកាច ហើយចេញមកទាំងគូតែម្តងគឺ Toyota Alphard និង Vellfire ស៊េរីឆ្នាំ២០២៤។
ការឌីហ្សាញបែបថ្មីរបស់រថយន្តទាំងពីរ គឺមានបន្ទះរាងអក្សរ Z ខាងក្រោមកញ្ចក់បង្អួច ដែលបញ្ជាក់ពីរូបរាងរថយន្តជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺខុសគ្នាត្រង់ប៉ាណា តែបំពាក់ចង្កៀង LED ដូចគ្នា ហើយការឌីហ្សាញចង្កៀងខាងក្រោយក៏ខុសគ្នាផងដែរ។
Alphard និង Vellfire មានទំហំប៉ុនគ្នា ក្នុងនោះមានប្រវែង ៤៩៩៥មម, ទទឹង ១៨៥០មម, កម្ពស់ ១៩៤៥មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣០០០មម។
ផ្នែកខាងក្នុង រថយន្តវ៉ែនទាំងពីរ បំពាក់កៅអី៣ជួរ ដោយកៅអីខាងក្រោយនេះ អាចសណ្តូកជើងបានវែង ជាមួយនឹងបច្ចេកវិទ្យាទំនើប និងមានភាពប្រណិតជាងមុន។ ក្នុងនោះកុងទ័រឌីជីថល ១២,៣អ៊ីញ, អេក្រង់ Head-up Display និងប្រព័ន្ធកម្សាន្តថាច់ស្គ្រីន ១៤អ៊ីញ។
ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តទាំងពីរខុសគ្នាតែបន្តិចទេ គឺ Alphard ប្រើម៉ាស៊ីនសាំំងចំណុះ ២,៥លីត្រ ផលិតបានកម្លាំង១៨០សេះ ចំណែក Vellfire ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧៥សេះ។ យ៉ាងណាមិញ រថយន្តទាំងពីរនេះ ក៏មាន option បំពាក់ប្រព័ន្ធ Hybrid ដូចគ្នាផងដែរ ដែលប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ផលិតបានកម្លាំង ២៤៧សេះ។
រថយន្តវ៉ែនទាំងពីរនេះ ត្រូវបានប្រកាសដាក់ឱ្យបញ្ជាទិញនៅក្នុងទីផ្សារប្រទេសជប៉ុនហើយ ដោយមានតម្លៃចន្លោះពីជាង ៣ម៉ឺន ទៅ ៦ម៉ឺនដុល្លារ៕