• 2023-06-21 06:56:59
  • ព័ត៌មាន

នេះជាការបរិច្ឆេទ Apple អាចនឹងបញ្ចេញ iPhone 15 iPhone 15 Plus និង iPhone 15 Pro

  • 2023-06-21 06:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ត្រូវបានគេរំពឹងថានឹងបញ្ចេញស៊េរីទូរស័ព្ទម៉ូដែល iPhone 15 នៅក្នុងខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

iPhone 15 ជាស៊េរីទូរស័ព្ទដែលក្រុមហ៊ុន Apple នឹងត្រូវបញ្ចេញដាក់លក់នៅក្នុងឆ្នាំ ២០២៣នេះ បន្ទាប់ពីបានបញ្ចេញស៊េរី iPhone 14 កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ ជាធម្មតា iPhone ម៉ូដែល Pro តែងមកជាមួយនឹងមុខងារទូលំទូលាយជាងម៉ូដែលធម្មតា ហើយបំពាក់ដោយឈីបកំពូលចុងក្រោយទៀតផង។

បើទោះជា Apple មិនទាន់បញ្ចេញ iPhone 15 ជាផ្លូវការក្តី ប៉ុន្តែមានព័ត៍មានលេចធ្លាយអំពីលក្ខណៈសម្បត្តិរបស់ម៉ាស៊ីនទូរស័ព្ទរបស់វា។ គេជឿថា Apple នឹងបញ្ចេញ iPhone ស៊េរីថ្មីចំនួន ៣ម៉ូដែល គឺ iPhone 15 iPhone 15 Plus និង iPhone 15 Pro Max។ iPhone 15 និង iPhone 15 Plus អាចនឹងមកជាមួយឈីប A16 Bionic ហើយចំណែក iPhone 15 Pro អាចនឹងមកជាមួយនឹងឈីប A17 Bionic។ យ៉ាងណាមិញ នេះគ្រាន់ជាដំណឹងដែលបានបែកធ្លាយ ការពិតយ៉ាងណានោះមានតែរង់ចាំការប្រកាសចេញជាផ្លូវការពីក្រុមហ៊ុន Apple នៅកំឡុងខែ កញ្ញា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី