- 2023-06-20 08:30:26
- ព័ត៌មាន
កុំបាច់បារម្ភរឿងខូចឡានអគ្គិសនី! កូនខ្មែរនឹងកាន់តែមានជំនាញជួសជុល ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BYD
- 2023-06-20 08:30:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបាច់បារម្ភរឿងខូចឡានអគ្គិសនី! កូនខ្មែរនឹងកាន់តែមានជំនាញជួសជុល ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BYD
ចន្លោះមិនឃើញ
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន BYD Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ ការចុះហត្ថលេខានេះ ធ្វើឡើងរវាងលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងលោក MoK Leng Tou នាយកប្រតិបត្តិក្រុមហ៊ុន BYD Cambodia។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិធីចុះអនុស្សរណៈនេះ ផ្តោតសំខាន់លើកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍការអប់រំ និងស្រាវជ្រាវដែលស្ថិតក្នុងសមត្ថកិច្ចរបស់ភាគីនីមួយៗ ក្នុងទម្រង់ដូចជា៖
-សហការក្នុងកាផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តអគ្គិសនី ជំនាញពាក់ព័ន្ធផ្សេងៗ
-ការផ្តល់សម្ភារៈ និងជំនួយបច្ចេកទេស
-ការផ្លាស់ប្តូរមន្រ្តី សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក
-ការសហការស្រាវជ្រាវ អនុវត្តលើគម្រោងរួមគ្នាលើវិស័យដែលពាក់ព័ន្ធ
-ការសហការក្នុងការផ្តល់ជំនួយបច្ចេកទេសលើការអប់រំ កម្មវិធីបណ្តុះបណ្តាលនានារួមគ្នា
-ការចូលរួមសន្និសីទ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល និងព្រឹត្តិការណ៍នានា
-ការផ្លាស់ប្តូរព័ត៌មាន និងសម្ភារៈបរិក្ខារផ្នែកបច្ចេកទេសផ្សេងៗ ការប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារៈសំណង់ និងធនធានរួមគ្នា
-ការផ្តល់ឱកាសឱ្យនិស្សិតផ្លាស់ប្តូរបទពិសោធន៍សិក្សា និងចុះអនុវត្តការងារជាក់ស្តែង
-ការផ្តល់វិញ្ញាបនបត្រលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀត តាមការឯកភាពគ្នាផងដែរ៕