• 2023-06-19 02:42:04
  • ព័ត៌មាន

Kia លក់​ឡាន​ប្រភេទ Plug-in Hybrid អត់ដាច់ តែបែរជាបន្ទោស​អតិថិជនថា មិនសូវយល់ពី​បច្ចេកវិទ្យានេះទៅវិញ

  • 2023-06-19 02:42:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Kia ប្រចាំ​នៅប្រទេស​អូស្ត្រាលី បាន​សារភាព​ថា ខ្លួន​ពិបាក​លក់​រថយន្ត​ប្រភេទ​ Plug-in Hybrid ណាស់ ដោយសារតែ​អតិថិជន​ភាគច្រើន​បំផុត​ មិនយល់​ពី​បច្ចេកវិទ្យា​នេះ។

លោក Dean Norbiato ​នាយកផ្នែកទីផ្សារ​របស់​ក្រុមហ៊ុន Kia ប្រចាំ​នៅអូស្ត្រាលី បាន​បញ្ជាក់​ក្នុងកិច្ចសម្ភាសន៍​ជាមួយ CarExpert ថា រថយន្ត​ដែលជាប្រភេទ​ចាក់សាំងផង សាកភ្លើងផង​នេះ គឺ​ជា​ប្រភេទ​រថយន្ត​ដែល​ពិបាកលក់ ដោយ​លោកលើកឡើងថា Plug-in Hybrid គឺ​ជាបច្ចេកវិទ្យា​ដែលស្លាប់បាត់មួយទៅហើយ។

ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Kia មិនទាន់បង្ហើប​ពីការបញ្ឈប់​ការផលិត​រថយន្តប្រើ Plug-in Hybrid នេះនៅឡើយទេ។

គួរដឹង​ថា ក្នុងប្រទេស​អូស្ត្រាលី រថយន្ត​ Kia Sorento PHEV គឺ​ជារថយន្ត​ដែល​ជាប្រេនកូរ៉េ តែមួយគត់​ ដែលប្រើបច្ចេកវិទ្យា​នេះ។ ចំណែក​នៅទីផ្សារ​អាមេរិក គឺមាន​រថយន្តម៉ូឌែល Kia Niro PHEV និង Kia Sportage PHEV៕

អត្ថបទ៖ សំភី

មតិយោបល់