• 2023-06-15 04:29:10
  • ព័ត៌មាន

Microsoft អាចនឹងបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Windows 12 នៅក្នុងឆ្នាំ ២០២៤

  • 2023-06-15 04:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានដំណឹងថា Microsoft អាចនឹងបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ Window 12 នៅកំឡុងឆ្នាំ ២០២៤ ខាងមុខនេះ។

Windows 11 បានបញ្ចេញឱ្យអាប់ដែតនៅក្នុងខែតុលា ឆ្នាំ ២០២១ ពោលគឺ មានរយៈពេល ៦ឆ្នាំ បើរាប់ចាប់តាំងពី Microsoft បានបញ្ចេញ Windows 10 ។ យ៉ាងណាមិញ ឈ្មោះថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Windows ដែលអាចនឹងបញ្ចេញនាពេលអនាគត មិនទាន់កំណត់ថាមានឈ្មោះ Windows 12 ឫ យ៉ាងណានៅឡើយទេ។

ក្រុមហ៊ុន Microsoft បានចេញបដិសេធនូវរបាយការណ៍មួយថា ពួកគេកំពុងធ្វើការអភិវឌ្ឍន៍ទៅលើប្រព័ន្ធប្រតិបត្តិការថ្មី Windows 12។ បើទោះបីជាមានការបដិសេធបែបនេះក្តី ប៉ុន្តែគេជឿថា មិនយូរប៉ុន្មានទេ Microsoft នឹងទម្លាក់ប្រព័ន្ធប្រតិបត្តិការថ្មី Windows 12 ។ សំណួរមួយដែលអ្នកកំពុងប្រើប្រាស់ Windows ចង់ដឹងនោះ ថាតើ Windows 12 នឹងតម្រូវឱ្យបង់លុយដើម្បីអាប់ដែត ឫ អាចអាប់ដែត ដោយហ្វ្រី។ ជាធម្មតា Microsoft បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Windows ដែលមាន license អាចអាប់ដែតឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួន ដោយមិនចាំបាច់ត្រូវទិញនោះទេ៕

អត្ថបទ ៖ សង្ហា

មតិយោបល់