- 2023-06-12 02:53:17
- ព័ត៌មាន
លេចដំណឹងថា Google Pixel 8 Pro នឹងបំពាក់លែនកាមេរ៉ា ថតប្លង់ទូលាយ ក្នុងកម្រិត 64MP
- 2023-06-12 02:53:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចដំណឹងថា Google Pixel 8 Pro នឹងបំពាក់លែនកាមេរ៉ា ថតប្លង់ទូលាយ ក្នុងកម្រិត 64MP
ចន្លោះមិនឃើញ
លេចចេញដំណឹងថា ទូរស័ព្ទ Google Pixel 8 ដែលជាទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Google នឹងកែប្រែធំទៅលើកាមេរ៉ាខាងក្រោយ។
ទោះមិនទាន់ចេញជាផ្លូវការ ប៉ុន្តែមានព័ត៍មានបែកធ្លាយអំពីលក្ខណៈសម្បត្តិរបស់កាមេរ៉ាខាងក្រោយនៃ ទូរស័ព្ទ Google Pixel 8 និង Pixel 8 Pro។ មានការកែប្រែមួយចំនួនទៅលើកាមេរ៉ាក្រោយរបស់ ទូរស័ព្ទលំដាប់កំពូលរបស់ Google ដោយម៉ូដែល Pixel 8 និង Pixel 8 នឹងបំពាក់ sensor ប្រភេទ Samsung GN2 ដោយវាមានសមត្ថភាពថតបានក្នុងកម្រិត ៥០ megapixel។ ម៉ូដែល Pixel 8 នឹងមកជាមួយលែន កាមេរ៉ាថតប្លង់ទូលាយ Ultrawide ប្រភេទ Sony IMX286 ដែលវាអាចថតបានក្នុងកម្រិត ១២ megapixel។ ចំណែកម៉ូដែល Pixel 8 Pro នឹងមកជាមួយលែន Ultrawide ប្រភេទ Sony IMX787 ដែលវាអាចថតបានក្នុងកម្រិត ៦៤ megapixel និង លែន Telephoto មួយគ្រាប់ទៀតប្រភេទ Samsung GM5 ថតបានក្នុងកម្រិត ៤៨ megapixel។ ទូរស័ព្ទទាំង ២ ស៊េរី Pixel 8 និង Pixel 8 Pro មកជាមួយកាមេរ៉ាមុខ ប្រភេទ Samsung 3J1 ដែលវាមានសមត្ថភាពថតបានក្នុងកម្រិត ១១ megapixel។
ក្រៅពីការកែប្រែផ្នែក hardware ទៅលើកាមេរ៉ា លើទូរស័ព្ទស៊េរីថ្មី Pixel 8 និង Pixel 8 Pro ដែលត្រៀមប្រកាស Google ក៏បានធ្វើការកែប្រែ និង បន្ថែមមុខងារថ្មីទៅលើ software របស់កាមេរ៉ាលើទូរស័ព្ទរបស់ខ្លួនផងដែរ។ Google គ្រោងនឹងប្រកាសចេញនូវទូរស័ព្ទលំដាប់កំពូលរបស់ខ្លួនទាំង ២ម៉ូដែលនេះ នៅក្នុងខែតុលា ឆ្នាំ ២០២៣ខាងមុខ៕