• 2023-06-08 09:45:35
  • ព័ត៌មាន

OpenAI បន្ថែមមុខងារថ្មីមួយចំនួន លើកម្មវិធី ChatGPT ដំណើរការនៅលើ iPhone និង iPad

  • 2023-06-08 09:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន OpenAI បានធ្វើការកែលម្អមុខងារថ្មីមួយចំនួន ទៅលើកម្មវិធី ChatGPT ដែលដំណើរការនៅលើ iPad។

ការអាប់ដែតបន្ថែមមុខងារថ្មីទៅក្នុងកម្មវិធី ChatGPT ដែលដំណើរការនៅលើ ​iOS និង iPad OS គឺបានបន្ថែមមុខងារ drag & drop និង ធ្វើឱ្យ support ជាមួយកម្មវិធី Siri។ នៅពេលនេះអ្នកប្រើ iPad អាចបើកដំណើរការកម្មវិធី ChatGPT ពេញអេក្រង់តែម្តង។ ចំណែកមុខងារ drag & drop វិញ អនុញ្ញាតឱ្យអ្នកប្រើអាច copy ពាក្យសន្ទនាគ្នាជាមួយ ChatGPT ហើយ Paste ទៅក្នុងកម្មវិធីផ្សេងទៀតបាន។

OpenAI បានព្យាយាមធ្វើឱ្យកាន់តែប្រសើរឡើងនូវកម្មវិធី ​ChatGPT ដែលដំណើរការនៅលើ iOS និង iPadOS ចាប់តាំងពីបានបញេ្ចញសម្រាប់ទូរស័ព្ទកាលពីខែ ឧសភា ឆ្នាំ២០២៣កន្លងទៅ។ ការកែប្រែឱ្យកាន់តែល្អថែមទៀតទៅលើមុខងារ chat history និង voice input ក្រុមហ៊ុន OpenAI ក៏មានគម្រោងដើម្បីបញ្ចេញកម្មវិធី Chat GPT សម្រាប់ទូរស័ព្ទ Android ផងដែរនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

កាលពីខែកុម្ភៈ ដើមឆ្នាំ ២០២៣ ក្រុមហ៊ុនអភិវឌ្ឍន៍ទៅលើកម្មវិធី បញ្ញាសិប្បនិម្មិតមួយនេះ បានបញេ្ចញ premium version សម្រាប់កម្មវិធី ChatGPT ដែលបានឱ្យឈ្មោះថា ChatGPT Plus។ Chat GPT Plus អនុញ្ញាតឱ្យអ្នកអាចចូលទៅប្រើមុខងារថ្មីៗមុនគេ រួមទាំងកម្មវិធីថ្មីបង្អស់ GPT-4 ប៉ុន្តែតម្រូវឱ្យបង់លុយ ២០ដុល្លារក្នុងមួយខែ៕

អត្ថបទ ៖ សង្ហា

មតិយោបល់