• 2023-06-08 02:29:27
  • ព័ត៌មាន

Apple បញ្ចេញកម្មវិធី Tool Kit ថ្មី អាចដំណើរការហ្គេម Windows នៅលើ MacBook និង iMac

  • 2023-06-08 02:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានបញេ្ចញមុខងារថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើកុំព្យូទ័រ និង លេបថប ដែលដើរដោយ ប្រព័ន្ធប្រតិបត្តិការ macOS អាចលេងហ្កេមរបស់ Windows បាន។

នៅក្នុងព្រឹត្តិការណ៍ ​WWDC 2023 ក្រុមហ៊ុន Apple បានប្រកាសអំពីមុខងារថ្មីមួយ ដែលអាចឱ្យអ្នកប្រើប្រាស់ macOS អាចលេងហ្គេមរបស់ Windows បាន។ កម្មវិធីដែល Apple អះអាងថាកម្មវិធីរបស់ខ្លួន នឹងធ្វើការបកប្រែ code game របស់ Windows ហើយបំប្លែងវាឱ្យដើរនៅលើ macOS។ កម្មវិធីមួយនេះ វាមានសមត្ថភាព អាចរត់ហ្គេមរបស់ Windows ប្រភេទ DirectX 12 ជំនាន់ចុងក្រោយ។ Apple ក៏បានបញ្ជាក់ផងដែរថា អ្នកអភិវឌ្ឍន៍ហ្គេមទាំងអស់ អាចតេស្តសាកល្បងហ្គេមរបស់ខ្លួន នៅលើកម្មវិធីថ្មីរបស់ Apple នេះ មុននឹងបញ្ចេញវាជាផ្លុវការសម្រាប់ Windows។

ទោះបីជាបែបនេះក្តី ប៉ុន្តែអ្នកជំនាញបានឱ្យដឹងថា ហ្គេម Windows ខ្លះដែលមានទំហំធំ នឹងមិនអាចរត់ smooth នៅលើ ​macOS បានទេ ដោយវានឹងមានការគាំង និងពេលខ្លះអាចទាក់ៗពេលកំពុងដំណើរការហ្គេម។ ហ្គេមល្បីមួយ ឈ្មោះ Cyberpunk 2077 ត្រូវបានគេយកមកតេស្តសាកល្បងនៅលើ MacBook Pro ដើរដោយ chip M1 ដោយលទ្ធផលរត់មិនសូវ smooth ប៉ុន្មាននោះទេ។

បើសិនជាក្រុមហ៊ុន Apple បន្តអភិវឌ្ឈន៍លើមុខងារ Gaming Tool Kit ដែលបកប្រែ code game របស់ ​Windows ដើម្បីរត់នៅលើ macOS ថ្ងៃណាមួយមុខងារនេះនឹងដើររហូន ដូចអ្វីដែលគេធ្លាប់បានធ្វើនៅលើ Steam Deck អញ្ចឹងដែរ៕

អត្ថបទ ៖ សង្ហា

មតិយោបល់