• 2023-06-07 09:18:02
  • ព័ត៌មាន

វ៉ែនតា VR ផលិតដោយក្រុមហ៊ុន ២នេះ មានតម្លៃទាបជាងឆ្ងាយ បើធៀបជាមួយ Vision Pro របស់ Apple

  • 2023-06-07 09:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបប្រកាសចេញផលិតផលថ្មីរបស់ខ្លួន ដែលជាវ៉ែនតា VR មានឈ្មោះថា Apple Vision Pro។

Apple Vision Pro

វ៉ែនតា VR ដែល Apple ដាក់ឈ្មោះថា Apple Vision Pro មានតម្លៃ ៣៤៩៩ដុល្លារអាមេរិក។ ក្រៅពី Apple Vision Pro មានវ៉ែនតា VR របស់ក្រុមហ៊ុន ២ ទៀត ដែលមានតម្លៃទាបជាងឆ្ងាយ។ នោះគឺវ៉ែនតា VR របស់ក្រុមហ៊ុន Meta គឺ Meta Quest 3 និង វ៉ែន VR របស់ក្រុមហ៊ុន Sony មានឈ្មោះថា PSVR 2។

វ៉ែនតា VR ម៉ូដែល Meta Quest 3 ដែលផលិតដោយក្រុមហ៊ុន Meta ត្រូវបានដាក់លក់នៅក្នុងតម្លៃ ៥០០ដុល្លារ។ ចំណែកវ៉ែនតា VR របស់ក្រុមហ៊ុន Sony ដែលមានឈ្មោះថា PSVR 2 មានតម្លៃ ៥០០ដុល្លារ ប៉ុន្តែវាតម្រូវឱ្យភ្ជាប់ជាមួយម៉ាស៊ីនហ្គេម PlayStation 5 ដើម្បីអាចដំណើរការបាន។ ដូចនេះអ្នកដែលចង់ប្រើ PSVR 2 ត្រូវចំណាយខ្ទង់ ៥០០ដុល្លារទៀតដើម្បីទិញ ម៉ាស៊ីនហ្គេម PlayStation 5 យកមកភ្ជាប់ជាមួយគ្នា៕

Sony PSVR 2
Meta Quest 3

អត្ថបទ ៖ សង្ហា

មតិយោបល់