• 2023-06-07 07:55:06
  • ព័ត៌មាន

លេចដំណឹងថា Xiaomi កំពុងសម្ងំផលិតស្មាតហ្វូនអេក្រង់បត់ ស៊េរីថ្មី ដែលមានរូបរាងស្តើង និង ស្រាលខ្លាំង

  • 2023-06-07 07:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេចចេញដំណឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទធំមួយរបស់ចិន គឺក្រុមហ៊ុន Xiaomi កំពុងសម្ងំផលិតស្មាតហ្វូនអេក្រង់បត់ ស៊េរីថ្មី។

ក្រុមហ៊ុន Xiaomi កន្លងមកធ្លាប់បានចេញស៊េរីទូរស័ព្ទអេក្រង់បត់ដាក់លក់នៅលើទីផ្សារ ដែលមានដូចជា Mix Fold និង Mix Fold 2 ជាដើម។ Xiaomi ផលិតស៊េរីទូរស័ព្ទអេក្រង់បត់ ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារនៅក្នុងប្រទេសចិន ជាមួយ ទូរស័ព្ទអេក្រង់បត់របស់ Samsung ដែលគេស្គាល់ថាជា Galaxy Z Fold។

ឥឡូវនេះស្រាប់តែលេចចេញដំណឹងមកថា ក្រុមហ៊ុន Xiaomi កំពុងសម្ងំផលិតទូរស័ព្ទស៊េរីថ្មី ដែលមានអេក្រង់បត់។ តាមប្រភពមួយដែលគួរឱ្យទុកចិត្ត ទូរស័ព្ទអេក្រង់បត់ ដែលក្រុមហ៊ុនចិនមួយនេះ កំពុងផលិត អាចនឹងមានរូបរាងតូចស្តើង។

រូបរាងនៃទូរស័ព្ទអេក្រង់បត់ ដែល Xiaomi កំពុងសម្ងំផលិតនេះ ផលិតមក ដើម្បីប្រកួតប្រជែងជាមួយទូរស័ព្ទ Samsung Galaxy Z Flip។ Xiaomi អាចនឹងផលិតវាចេញមកដោយមានរូបរាងស្តើងខ្លាំង រួមជាមួយទម្ងន់ស្រាលផងដែរ។ សព្វថ្ងៃ ក្រុមហ៊ុនផលិតទូរស័ព្ទមួយចំនួនបានផលិតស្មាតហ្វូនអេក្រង់បត់ ស៊េរី Flip ដាក់លក់នៅលើទីផ្សារ ដែលមានដូចជា ត្រកូល Galaxy Z Flip, Motorola Razr និង OPPO Find N2 Flip៕

អត្ថបទ ៖ សង្ហា

មតិយោបល់