• 2023-06-06 07:28:48
  • ព័ត៌មាន

មកដឹងស៊េរីទូរស័ព្ទ iPhone ដែលអាចអាប់ដែតឡើងទៅកាន់ iOS 17

  • 2023-06-06 07:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បានប្រកាសចេញកំណែអាប់ដែតថ្មី លើប្រព័ន្ធប្រតិបត្តិការ iOS គឺ iOS 17 នៅក្នុងព្រឹត្តិការណ៍ WWDC 2023។

ចំពោះទូរស័ព្ទស៊េរី iPhone 8 iPhone 8 Plus និង iPhone X មិនអាចធ្វើការអាប់ដែតឡើងទៅកាន់ iOS 17 បានទេ។ Apple បានប្រកាសចេញ iPhone X នៅក្នុងឆ្នាំ ២០១៧ ស្របពេលជាមួយគ្នានឹងការចេញ iPhone 8 និង iPhone 8 Plus ដែរ។ iPhone X ជាស៊េរីទូរស័ព្ទ ដែល Apple នាំយកមុខងារស្កេនមុខដើម្បីដោះសោរ មកកាន់ទូរស័ព្ទរបស់ខ្លួនជាលើកដំបូង។ ក្នុងឆ្នាំ២០២៣នេះ ទូរស័ព្ទដែលមិនមានប៊ូតុង Home មួយនេះ បានឈានមកដល់ផ្លូវបញ្ចប់ ដោយវាមិនអាចអាប់ដែតឡើងទៅកាន់ iOS ជំនាន់ថ្មីបានឡើយ។

iOS 17 នឹងចេញឱ្យអាប់ដែតជាផ្លូវការនៅ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ខាងក្រោមនេះ ជាស៊េរីទូរស័ព្ទ iPhone ដែលអាចអាប់ដែតឡើងទៅកាន់ iOS 17 ៖

  • iPhone SE 2nd Generation or Later

  • iPhone XR

  • iPhone XS Max

  • iPhone XS

  • iPhone 11 Pro Max

  • iPhone 11 Pro

  • iPhone 11

  • iPhone 12 Pro Max

  • iPhone 12 Pro

  • iPhone 12 mini

  • iPhone 12

  • iPhone 13 Pro Max

  • iPhone 13 Pro

  • iPhone 13 mini

  • iPhone 13

  • iPhone 14 Pro Max

  • iPhone 14 Pro

  • iPhone 14 Plus

  • iPhone 14

អត្ថបទ ៖ សង្ហា

មតិយោបល់