• 2023-06-01 03:08:27
  • ផលិតផលថ្មី

realme ចេញ​ស្មាតហ្វូនធូរថ្លៃរាងជ្រុងៗ មើលមួយភ្លែតដូចភ្នែក៣ iPhone ដែរ

  • 2023-06-01 03:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme បាន​ប្រកាស​ចេញផ្លូវការស្មាតហ្វូន​លំដាប់ថវិកាថ្មីរបស់ខ្លួនម៉ូឌែល C53 នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមានចំណុចច្រើន​គួរឱ្យទាក់ទាញ ពិសេស​គឺ​ភ្នែក៣ រាងជ្រុងៗ មើលទៅ​ស្រដៀង​នឹង iPhone ដែរ ប៉ុន្តែវាត្រឹមជាកាមេរ៉ាភ្លោះ និងពិលតែប៉ុណ្ណោះ មិនមែន​ជាកាមេរ៉ា ៣គ្រាប់នោះទេ។

realme C53 មាន​តម្លៃ​ ១៣៣ដុល្លារ ដែលមាន RAM ៦GB និង​អង្គផ្ទុក​ទិន្នន័យក្នុងម៉ាស៊ីន ១២៨ GB និងអាចបន្ថែមមេម៉ូរីកាតទៀតបាន ខណៈឈីបគឺ Unisoc T612។ អេក្រង់​របស់​វាទំហំ ៦,៧៤អ៊ីញ ប្រភេទ LCD ល្បឿន ៩០Hz។

កាមេរ៉ាភ្លោះ​របស់ស្មាតហ្វូនធូរថ្លៃមួយនេះ គឺមានទំហំ ៥០MP ដែលអាច​ថតវីដេអូក្នុងកម្រិត ១០៨០p @ ៣០fps។ ចំណែក​កាមេរ៉ាខាងមុខមានទំហំ ៨MP និងអាចថតវីដេអូក្នុងកម្រិត ៧២០p @ ៣០fps។ គួរឱ្យចាប់អារម្មណ៍ទៀតនោះ វាក៏មានថ្ងាស Mini Capsule ដែល​មានរូបរាង Dynamic Island ដែរ។

ស្មាតហ្វូន realme នេះ មានថ្មទំហំ ៥០០០mAh គាំទ្រ​ការសាក 33W SuperVOOC ដែលសាកលឿនពី ១ ទៅ ៥០% ចំណាយពេលតែកន្លះម៉ោង៕

អត្ថបទ៖ សំភី

មតិយោបល់