• 2023-05-30 04:03:44
  • ព័ត៌មាន

បច្ចេកវិទ្យា​ថ្មី! មិនចាំបាច់ឈប់ឡានសាកភ្លើងទេ គឺជិះបណ្តើរ សាកបណ្តើរតាមផ្លូវតែម្តង

  • 2023-05-30 04:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអ៊ីស្រាអែល Electreon បានសហការ​ជាមួយ Toyota ដើម្បីធ្វើតេស្តសាកល្បង​បញ្ចូល​អគ្គិសនី​ឥតខ្សែ​លើរថយន្ត​ដែលកំពុង​បើកបរ​តាមផ្លូវតែម្តង ដោយមិនចាំបាច់ត្រូវឈប់​នោះទេ។

រថយន្ត​ដែល​ត្រូវ​បាន​ធ្វើតេស្ត​នោះ គឺជា Toyota RAV4 Plug-in Hybrid។ អាគុយ​របស់វា​ អាច​សាក​ឥតខ្សែ នៅតាមផ្លូវ​ដែលគេបានរៀបចំដំឡើង​បច្ចេកវិទ្យានេះ (Charging Path)។

ការសាក​ភ្លើងសរុប​របស់​រថយន្ត​នេះ គឺមាន​ទំហំ ២៤១,៦៩គីឡូវ៉ាត់​ម៉ោង ជាមួយនឹងចម្ងាយ​បើកបរដោយប្រើអគ្គិសនីសុទ្ធ ១៩៥០គីឡូម៉ែត្រ ដោយវារត់ជាប់រយៈពេល ១០០ម៉ោង។ ចំពោះការបើកបរសាកល្បង​នេះ គឺ​មានតៃកុងឆ្លាស់គ្នា​បើកចំនួន ៥៥នាក់។

សូម​បញ្ជាក់​ថា ប្រសិន​បើរថយន្តខាងលើ មិនសាកភ្លើង​ឥតខ្សែតាមផ្លូវនេះទេ គឺ​វាអាចបើកបរបានចម្ងាយត្រឹមតែ ៧៥គីឡូវ៉ាត់តែប៉ុណ្ណោះ នៅពេលសាកពេញ ព្រោះតែអាគុយមានទំហំតូចត្រឹមតែ ១៨គីឡូវ៉ាត់ម៉ោង។

ដូច្នេះ​តាមរយៈ​ការធ្វើតេស្ត​សាកល្បងខាងលើនេះ ក្រុមហ៊ុន Electreon បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសាកភ្លើង​ឥតខ្សែតាមផ្លូ​បែបនេះ នឹង​ជួយ​ដល់​ការកាត់​បន្ថយ​ទំហំអាគុយ​លើរថយន្ត​អគ្គិសនី​បាន ពោលគឺមិន​ចាំបាច់​ដាក់អាគុយធំៗ ដែលត្រូវចំណាយ​ខ្ពស់នោះទេ ហើយ​ក៏មិនចំណាយពេលវេលា​ឈប់ដើម្បីសាកភ្លើងនោះដែរ៕

អត្ថបទ៖ សំភី

មតិយោបល់